ព័ត៌មានអន្តរជាតិ

ហ្វីលីពីន អំពាវនាវដល់ចិន ឲ្យបញ្ឈប់សកម្មភាពមិនមានសុវត្ថិភាព នៅសមុទ្រចិនខាងត្បូង

Xinhua

ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា យោធាហ្វីលីពីនបានអំពាវនាវឱ្យចិន បញ្ឈប់ “សកម្មភាពមិនមានសុវត្ថិភាព” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិន បានបង្ហាញខ្លួន និងព្យាយាមកាត់ផ្តាច់នាវាកងទ័ពជើងទឹករបស់ហ្វីលីពីនដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីចុងសប្តាហ៍មុន ។


យោងតាមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ Romeo បានឲ្យដឹងថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ហៅកាត់ថា (PLAN) បានចូលមកជិតក្នុងចម្ងាយ៣៥០យ៉ាត ខណៈដែលកងទ័ពព្យាយាមឆ្លងកាត់ពីមុខកប៉ាល់ហ្វីលីពីន នៅជិតដែនកោះ Thitu ដែលជាច្រកយុទ្ធសាស្ត្រដ៏ធំបំផុត និងសំខាន់បំផុតរបស់ទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូង ។

លោក Brawner បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “សមយុទ្ធដ៏គ្រោះថ្នាក់ និងវាយលុកទាំងនេះដោយផែនការរបស់ប្រទេសចិន មិនត្រឹមតែប្រថុយប្រថាននឹងការប៉ះទង្គិចគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់អាយុជីវិតរបស់បុគ្គលិកដែនសមុទ្រពីភាគីទាំង២ផងដែរ” ។

គួរបញ្ជាក់ថា ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេនៅល្ងាចថ្ងៃចន្ទនេះ ។

គេបានដឹងថា វាជាសកម្មភាពបង្ហាញពីការប៉ុនប៉ងចុងក្រោយបង្អស់របស់ប្រទេសចិន ដើម្បីតាមដាន និងរារាំងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនឡើងវិញដល់បុគ្គលិកនៅក្នុងលក្ខណៈពិសេសដែលកាន់កាប់ដោយទីក្រុងម៉ានីល នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top