អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានជាតិក្រិច ឈ្មោះថា AMNA បានរាយការណ៍កាលពីថ្ងៃចន្ទថា មានមនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនៅកោះ Symi ក្នុងសមុទ្រ Aegean របស់ប្រទេសក្រិច បន្ទាប់ពីទូកដឹកជនចំណាកស្រុក១គ្រឿងបានលិចកាលពីល្ងាចថ្ងៃអាទិត្យ ។
ទីភ្នាក់ងារព័ត៌មាន AMNA បានដកស្រង់សម្តីអ្នកដែលនៅរស់រានមានជីវិតទាំង៨នាក់ដែលបាននិយាយថា មនុស្ស១៣នាក់បាននៅលើទូកនៅពេលគ្រោះថ្នាក់បានកើតឡើង ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការសម្រាប់អ្នកបាត់ខ្លួនទាំង២នាក់ ។
យោងតាមអ្នកជួយសង្គ្រោះបានឲ្យដឹងថា អ្នកបាត់ខ្លួន២នាក់ត្រូវបានគេមើលឃើញថា អាចទៅដល់ច្រាំងទន្លេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា