បរទេស ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារបានធ្វើការលើកឡើង អំពីអ្វីដែលលោកប្រធានាធិបតី អាមេរិកលោក Joe Biden ធ្លាប់បានព្រមានថា នឹងទំលាក់គាត់ចេញ ពីតំណែង Put Down ដោយឆ្លើយតបថា អ្នកនយោបាយ របស់អាមេរិក នៅមានរឿងច្រើនណាស់ ដែលត្រូវរៀនសូត្របន្ថែមទៀត ។
ថ្លែងនៅក្នុងវេទិកា Belt and Road លើកទី៣ នៅប្រទេសចិនលោក Putin បានឆ្លើយតបយ៉ាង ត្រជាក់បែបនេះថា ជីវិតមនុស្សរស់នៅត្រូវការរៀនសូត្រ ហើយនៅពេលដែលរៀនសូត្រចេះដឹង រួចរាល់អ្នកនឹងមិនចង់ឲ្យប៉ះពាល់អ្នកណាម្នាក់ ឬចង់យាយីអ្នកណាម្នាក់ ដែលវានឹងនាំឲ្យក្លាយទៅជាបញ្ហានោះទេ ។ មនុស្សគ្រប់គ្នាត្រូវគោរពគ្នាទៅវិញ ទៅមកនិងស្វែងរកការ សម្របសម្រួលជារឿងចំបង។
ឆ្លើយតបទៅនឹងសំណួរ របស់ អ្នកកាសែតម្នាក់ ដែលបានរំលឹកអំពីសេចក្តីថ្លែងការណ៍ របស់លោក Biden កាលពីថ្ងៃអាទិត្យ នៅលើបណ្តាញ សារព័ត៌មានអាមេរិក CBS ។
គួរឲ្យដឹងដែរថាបច្ចុប្បន្ន លោក Biden វ័យ៨១ឆ្នាំគឺជាប្រធានាធិបតី ដែលមានវ័យចំណាស់ជាងគេបំផុត ក្នុងចំណោមប្រធានាធិបតីអាមេរិក ទាំងអស់ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែលោកហាក់នៅតែចង់ឈរឈ្មោះ ជាមេដឹកនាំ របស់អាមេរិកដដែល នៅអាណត្តិក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
