ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រឹបអូសបានសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន បានប្រមាណ ជាង៣៨គីឡូក្រាម

ប្រភព ៖ Xinhua

រ៉ងហ្គូន ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងការ ប្រើប្រាស់គ្រឿងញៀន ហៅកាត់ថា (CCDAC) បានឲ្យដឹង កាលពីនៅថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសបានសារធាតុញៀន ប្រភេទហេរ៉ូអ៊ីនចំនួន៣៨,៥ គីឡូក្រាម ដែលមានតម្លៃជាង៩៥០លានគីយ៉ាត ស្មើនឹង ប្រហែល៤៥២,៣៨០ដុល្លារអាមេរិក នៅក្នុងតំបន់ Mandalay ភាគកណ្តាលរបស់ប្រទេសនេះ ។

គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ដោយធ្វើសកម្មភាព តាមព័ត៌មានសម្ងាត់ ប៉ូលិសប្រឆាំងគ្រឿងញៀនបានស្ទាក់ចាប់ រថយន្ត១គ្រឿងនៅក្នុងសង្កាត់ Thazi នៃតំបន់ Mandalay កាលពីថ្ងៃទី១៤ ខែតុលា ហើយបានរឹបអូសថ្នាំញៀនទាំងនេះ ។

បើយោងតាមការស៊ើបអង្កេត ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន នឹងត្រូវដឹកជញ្ជូនទៅកាន់ទីប្រជុំជន Tatkon នៃរដ្ឋធានីណៃពិដោរ ដោយចេញពីក្រុង Nyaungshwe នៃរដ្ឋ Shan ។

ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ចំពោះករណីនេះ ហើយជន នេះត្រូវបានចោទប្រកាន់ ស្ថិតក្រោមច្បាប់ប្រឆាំងគ្រឿងញៀន និងសារធាតុញៀន ក្នុងប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top