ព័ត៌មានអន្តរជាតិ

ឱនភាព​ពាណិជ្ជកម្ម​ របស់​ជប៉ុន​ក្នុង​ឆមាស​ទី​១ នៃ​សារពើពន្ធ​២០២៣ ធ្លាក់​ចុះ ៧៥ភាគរយ មក​នៅ​ត្រឹម ២,៧២ទ្រី​លាន​យ៉េន

Kyodo

តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុន នៅក្នុងឆមាសទី១ នៃសារពើពន្ធឆ្នាំ២០២៣បានធ្លាក់ចុះ ៧៥,១ភាគរយ មកនៅត្រឹម ២,៧២ទ្រីលានយ៉េន (១៨ពាន់លានដុល្លារ) ដោយសារតែការចំណាយ លើថាមពលនាំចូលបានធ្លាក់ចុះ បន្ទាប់ពីការកើនឡើងចំពេល សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការធ្លាក់ចុះប្រាក់យ៉េន ខណៈពេលដែលការនាំចេញ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ​។

ប្រទេសដែលខ្វះខាតធនធាន បានស្ថិតក្នុងពណ៌ក្រហម សម្រាប់រយៈពេល ៥ឆ្នាំជាប់ៗគ្នានៅឆមាសទី១ ជាមួយនឹងទស្សនវិស័យ សម្រាប់កំណើនការនាំចេញ កាន់តែមានភាពមិនច្បាស់លាស់ ចំពេលដែលតម្រូវការធ្លាក់ចុះនៅក្នុងប្រទេសចិន និងការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លា នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

ការនាំចូលបានឈានដល់ ៥២,៩៦ពាន់ពាន់លានយ៉េន ធ្លាក់ចុះ ១២,៤ភាគរយ ដោយសារតម្លៃប្រេងឆៅ ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្មទាំងអស់បានធ្លាក់ចុះ។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍បឋមមួយថា ការនាំចេញបានឈរក្នុងកំណត់ត្រា ៥០,២៤ទ្រីលានយ៉េន កើនឡើង ១,៤ ភាគរយដែលបានជួយដោយការ នាំចេញរថយន្តដ៏រឹងមាំទៅកាន់សហរដ្ឋអាមេរិក។

ប្រទេសជប៉ុន មានអតិរេក ៤,៤៩ ទ្រីលានយ៉េនជាមួយសហរដ្ឋអាមេរិក និងឱនភាព ២,៨៧ ទ្រីលានយ៉េនជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងខែកញ្ញា តែមួយ ប្រទេសជប៉ុន បានទាញយកអតិរេកពាណិជ្ជកម្មចំនួន ៦២,៤ពាន់លានយ៉េន ខណៈដែលការនាំចេញបានកើនឡើង ជាលើកដំបូងក្នុងរយៈពេល ៣ខែ។ ការនាំចេញបានកើនឡើង ៤,៣ភាគរយដល់ ៩,២០ ទ្រីលានយ៉េន ខណៈដែលការនាំចូលបានធ្លាក់ចុះ ១៦,៣ ភាគរយដល់ ៩,១៤ទ្រីលានយ៉េន។

ការនាំចេញស្បៀងអាហារទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៥៨ ភាគរយ ដែលមួយផ្នែកឆ្លុះបញ្ចាំងពីការហាមឃាត់ របស់ប្រទេសចិនលើការនាំចូល អាហារសមុទ្រពីប្រទេសជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ​៕

ប្រែសម្រួល ឈូក​ បូរ៉ា

To Top