ការសម្រេចបាន នូវការធ្វើទំនើបភាវូបនីយកម្ម គឺជាការស្វែងរករួម របស់មនុស្សគ្រប់រូប ហើយក៏ជាបញ្ហាពិបាក ជាសកលផងដែរ ។ តើប្រទេសកំពុងអភិវឌ្ឍន៍ ទាំងឡាយសម្រេចបាននូវការ ធ្វើទំនើបកម្ម តាមរបៀបណា ? ក្នុងពិធីបើកវេទិកាកំពូល” ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទី ៣ ដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា គន្លឹះដោយលើកឡើងថា ប្រទេសចិន រីករាយធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ជាមួយបណ្តាភាគីនានា ជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ឱ្យឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈរ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានាលើពិភពលោក ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសសកម្មភាព ចំនួនប្រាំបីចំណុច របស់ប្រទេសចិន ក្នុងការគាំទ្រការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយ គុណភាពខ្ពស់ ដែលមជ្ឈដ្ឋានខាងក្រៅ អាចមើលឃើញនូវចក្ខុវិស័យដ៏ល្អបវរ និងផ្លូវអភិវឌ្ឍន៍ដែលគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” នឹងស្វែងរកក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ ។
ប្រឈមមុខនឹងភាព មិនប្រាកដប្រជា នៃភាពបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មាន ក្នុងមួយសតវត្សរ៍កន្លងមក ក៏ដូចជាហានិភ័យនិង បញ្ហាប្រឈមជា សាកល លោកប្រធានរដ្ឋចិន Xi Jinping បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ចិនក្នុងការ ជំរុញយ៉ាងមុតមាំ នូវការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ នៃការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ។ សកម្មភាពទាំងប្រាំបីចំណុច ដែលលើកឡើង ដោយប្រទេសចិនមានគោលដៅច្បាស់លាស់ វិធានការមានភាពប្រាកដប្រជា ដែលស៊ីសង្វាក់គ្នា ជាមួយតម្រូវការអភិវឌ្ឍន៍ ក្នុងយុគសម័យថ្មីដើម្បីចង្អុលបង្ហាញ នូវទិសដៅសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបំពេញបន្ថែម កម្លាំងចលករ ដល់ការធ្វើទំនើបកម្ម របស់ពិភពលោក ដែលបង្ហាញ ពីទំនួលខុសត្រូវ របស់ប្រទេសធំ ក្នុងការជំរុញការធ្វើកិច្ចសហប្រតិបត្តិការ សកលនិង ជំរុញការអភិវឌ្ឍរួម ។
រោងចក្រដែកថែប Smederevo របស់ប្រទេសស៊ែប៊ី បានលេចចេញកម្លាំង រស់រវើកឡើងវិញ ប្រទេសម៉ាល់ឌីវ មានស្ពានឆ្លងសមុទ្រដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រ ទីជនបទឆ្ងាយដាច់ស្រយាល នៅក្នុងប្រទេសនីហ្សេរីយ៉ា បានតភ្ជាប់ជាមយបណ្តាញ អ៊ីនធើណេត ។ល។ បន្ទាប់ពីចិន បានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក គម្រោងដែលមានភាព ជាតំណាងមួយចំនួនទទួល បានសមិទ្ធផលដ៏ធំធេង ដែលជំរុញឱ្យបណ្តាប្រទេសនានា សម្រេច បាននូវការអភិវឌ្ឍរបស់ខ្លួន ហើយក៏បានពន្លឿនដំណើរ នៃការស្វែងរកការធ្វើទំនើបកម្ម របស់ពួកគេផងដែរ ។
គួរំលឹកថា ក្នុងមួយរយៈពេល ជាយូរណាស់មកហើយ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បានធ្លាក់ក្នុងភាពភាន់ច្រឡំថា “ការធ្វើទំនើបភាវូបនីយកម្ម គឺ ស្មើនឹងការធ្វើបស្ចិម ភាវូបនីយកម្ម” ពូកគេ បានធ្វើតាមរូបមន្ត នៃបស្ចិមប្រទេស ប៉ុន្តែវាមិនសមស្របនឹងស្ថានការណ៍ ជាក់ស្តែងរបស់ខ្លួន ហើយពួកគេរំពឹងទុក រកបានវិធីសាស្ត្រថ្មី ក្នុងពេលឆាប់ៗ ។ បន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រយៈពេល ១០ ឆ្នាំមក ចិនបានប្រកាន់ខ្ជាប់ ជានិច្ចនូវគោលការណ៍ ស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែក ជាមួយគ្នាដែលជំរុញ ឱ្យប្រទេសខ្លួននិងប្រទេស ពាក់ព័ន្ធសម្រេចបាន នូវការផ្តល់ ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ដោយឈរនៅទីចាប់ផ្តើមថ្មី ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ នឹងផ្តល់នូវវិធីសាស្ត្រដ៏ មានប្រសិទ្ធភាពសម្រាប់បណ្តាប្រទេសនានា ក្នុងការរួមគ្នាសម្រេចបាន នូវការធ្វើទំនើបកម្ម ។
សកម្មភាពទាំងប្រាំបីចំណុច ដែលប្រទេសចិនបានប្រកាសលើកនេះ រួមមានការបង្កើតបណ្តាញតភ្ជាប់គ្នា ដោយគ្រប់ជ្រុងជ្រោយអំពី”ខ្សែក្រវាត់និងផ្លូវ” គាំទ្រការកសាងសេដ្ឋកិច្ច ពិភពលោកបែបបើក ទូលាយ ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការអភិវឌ្ឍបៃតង និងជំរុញការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាជាដើម មិនពិបាកឃើញថា សកម្មភាពទាំងនេះ មិនត្រឹមតែអាចឆ្លើយតប នឹងបញ្ហាប្រឈមមួយចំនួន ដូចជាកម្លាំងចលករ នៃការស្តារសេដ្ឋកិច្ច សកលឡើងវិញ នាពេលបច្ចុប្បន្នមានភាព ថមថយចុះ ជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងស៊ីសង្វាក់គ្នា ជាមួយចរន្តអភិវឌ្ឍន៍ នៃសម័យកាលនិងបច្ចេកវិទ្យា ក៏ដូចជាមានវិធានការ ដ៏ប្រាកដប្រជាផង ហើយក៏មានយន្តការរយៈពេលវែងផងដែរ ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការធ្វើទំនើបកម្មរបស់ពិភពលោក ។
ក្នុងរយៈពេល ១០ ឆ្នាំ មាសបន្ទាប់មួយទៀត ការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ នឹងនាំមកនូវកាលានុវត្តនភាពថ្មី សម្រាប់បណ្តាប្រទេសនានា ក្នុងការរួមគ្នាសម្រេចបាន នូវការធ្វើទំនើបកម្ម ក្នុងន័យរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន