ព្រឹកថ្ងៃទី១៨ ខែតុលា លោកជំទាវPeng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញភរិយារបស់ប្រមុខរដ្ឋ-រដ្ឋាភិបាល នៃប្រទេសដែលអញ្ជើញចូលរួមវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ទៅទស្សនាសារមន្ទីរសិល្បៈនិងសិប្បកម្មចិន។
ក្នុងសូរសៀងតន្ត្រីជួងដ៏ពិរោះរណ្តំ លោកជំទាវPeng Liyuanនិងភ្ញៀវកិត្តិយសបានដើរចូលសាលតាំងពិព័រណ៍វត្ថុមានតម្លៃ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្ថុសិល្បៈនិងសិប្បកម្មដ៏ល្អប្រណិតនីមួយៗ ដូចជាគ្រឿងចម្លាក់យកពីថ្មយក់ គ្រឿងប៉ាក់ សម្ភារៈត្បាញពីឬស្សីចម្លាក់ឈើជាដើម។អ្នកស្នងមរតកបេតិកភណ្ឌវប្បធម៌អរូបីបានបង្ហាញនូវបច្ចេកទេសដ៏ឆ្នើម ដូចជាការដេរប៉ាក់ជាដើមនៅនឹងកន្លែងដែលនាំឱ្យលោកជំទាវPeng Liyuanនិងភ្ញៀវទាំងឡាយកោតសរសើរមិនដាច់ពីមាត់។
លោកជំទាវPeng Liyuanបានលើកឡើងថា វប្បធម៌ជាចំណងនៃស្មារតីសាមគ្គីភាពនិងសហប្រតិបត្តិការរបស់ប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។វប្បធម៌មានភាពចម្រុះបែបដោយសារការផ្លាស់ប្តូរ អរិយធម៌មានភាពសម្បូរបែបដោយសារការរៀនសូត្រទៅវិញទៅមក សង្ឃឹមថា យើងនឹងរួមបញ្ចូលផ្នែកវប្បធម៌មនុស្សជាតិកាន់តែជិតស្និទ្ធ បន្តវេនចំណងមេត្រីភាពទៅគ្រប់ជំនាន់ ដើម្បីសម្រេចការអភិវឌ្ឍរួម៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន