ព័ត៌មានអន្តរជាតិ

លោក Biden មានបំណងចង់ឧបត្ថម្ភក្រុងគៀវ ដល់ទៅ ៦០ពាន់លានដុល្លារ

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានត្រូវបានគេរំពឹងថា នឹងបញ្ជូនសំណើរសមស្របមួយ សម្រាប់ការចំណាយផ្នែកសន្តិសុខ ដែលមានតម្លៃ ១០០ពាន់លានដុល្លារ ទៅកាន់សភាអាមេរិកនៅព្រឹកថ្ងៃសុក្រនេះ នេះបើតាមសារព័ត៌មានជាច្រើន រាយការណ៍ហើយក្នុងនោះ កញ្ចប់ភាគច្រើនប្រមាណជា ៦០ពាន់លានដុល្លារ នឹងប្រគល់ទៅឲ្យអ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden តាមសេចក្តីរាយការណ៍កំពុងស្វែងរក ការទុកចិត្តសម្រាប់គណបក្សសាធារណរដ្ឋប្រឆាំង នឹងការបន្តផ្តល់មូលនិធិឲ្យក្រុងគៀវ ខណៈដែលការបារម្ភមួយចំនួនគឺ កំពុងងាកទៅរកបញ្ហារបស់អ៊ីស្រាអែល និងតៃវ៉ាន់ និងប៉ូលីសនៃព្រំដែន ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រដ៏លើសលប់ ក្នុងចំណោមសមាជិកសភា។

យោងតាមរបាយការណ៍កាលពីថ្ងៃពុធ អ៊ីស្រាអែលនឹងទទួលបាន ១០ពាន់លានដុល្លារ នៃកញ្ចប់ដែលបានស្នើឡើង ដែលត្រូវនឹងចំនួនទឹកប្រាក់ដែល ខ្លួនរាយការណ៍ថា បានស្នើសុំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់ខ្លួនប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ។

ដោយឡែកកញ្ចប់ប្រាក់៣០ពាន់លានដុល្លារ ដែលនៅសេសសល់នឹងប្រគល់ទៅឲ្យកោះតៃវ៉ាន់ និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសម្រាប់កិច្ចការងារព្រំដែន ភាគខាងត្បូងហើយ ការចំណាយនេះគឺធ្វើឡើងសម្រាប់ រយៈពេលពេញមួយឆ្នាំហិរញ្ញវត្ថុ២០២៤ប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ចប់ខែកញ្ញាក្រោយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top