តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា យន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានជម្លៀសមនុស្សសរុបចំនួន ៨៣នាក់ រួមទាំងជនជាតិជប៉ុន និងកូរ៉េខាងត្បូង ពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសហ្ស៊កដានី។
ក្រសួងបាននិយាយថា យន្តហោះចាក់សាំង និងដឹកជញ្ជូន KC-767 នឹងមកដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រទេសជប៉ុន បានបញ្ជូនកប៉ាល់ដឹកតាមអាកាស និងយន្តហោះដឹកជញ្ជូន C-2 ទៅកាន់ប្រទេសហ្ស៊កដានី និង C-2 មួយគ្រឿងទៀតទៅកាន់ប្រទេស Djibouti ដើម្បីត្រៀមសម្រាប់ការជម្លៀសពលរដ្ឋជប៉ុន ចេញពីប្រទេសអ៊ីស្រាអែល ចំពេលមានសង្រ្គាមរបស់ប្រទេសជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
គួបញ្ជាក់ថា នៅមុនថ្ងៃសុក្រ ជនជាតិជប៉ុនត្រូវបានជម្លៀសចេញពីអ៊ីស្រាអែល តាមយន្តហោះដឹកជញ្ជូនយោធាកូរ៉េខាងត្បូង និងជើងហោះហើរជួលនៅទីក្រុងតូក្យូ៕ ប្រែសម្រួល ឈូក បូរ៉ា