ព័ត៌មានអន្តរជាតិ

សេតវិមាន កំពុងស្នើសុំកាត់បន្ថយជំនួយ ហិរញ្ញវត្ថុ ទៅឲ្យប្រទេសអ៊ុយក្រែន

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សំណើផ្តល់មូលនិធិទំហំ ប្រមាណជា១០៥ពាន់លានដុល្លារ ដែលប្រធានាធិបតីអាមេរិក លោក Joe Biden ផ្ញើទៅសភា នឹងអាចមើលឃើញនូវ ការឧបត្ថម្ភធនប្រចាំខែ ដល់រដ្ឋាភិបាលអ៊ុយក្រែន ធ្លាក់ចុះដល់៨២៥ លានដុល្លារ។

ដូចដែលលោក Biden បានគូសបញ្ជាក់នៅក្នុងសុន្ទរកថា នៅល្ងាចថ្ងៃព្រហស្បតិ៍របស់គាត់ ជំនួយដល់អ៊ុយក្រែន កំពុងទទួលបានជាកញ្ចប់ជាមួយនឹង មូលនិធិសម្រាប់អ៊ីស្រាអែល តៃវ៉ាន់ និងព្រំដែនសហរដ្ឋអាមេរិក។

ជំនួយហិរញ្ញវត្ថុ សម្រាប់ប្រទេសអ៊ុយក្រែន នឹងមានចំនួន៦១,៤ ពាន់លានដុល្លារ ហើយអ៊ីស្រាអែល នឹងទទួលបាន ១០,៦ ពាន់លានដុល្លារ ក្រោមសំណើ ៦៩ទំព័រដែលការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន ផ្ញើទៅប្រធានស្តីទី នៃសភាលោក Patrick McHenry ។

ក្នុងការបង្ហាញមួយ ក្នុងចំណោមឯកសារនោះគឺថា សហរដ្ឋអាមេរិក បាននឹងកំពុងបញ្ជូនប្រាក់ចំនួន១,១ ពាន់លានដុល្លារក្នុងមួយខែ ទៅឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃកម្មវិធីមូលនិធិគាំទ្រសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យ ក្រុងគៀវ អាចបញ្ចូលថវិការបស់ខ្លួន និងបង់ប្រាក់ឱ្យបុគ្គលិក រដ្ឋាភិបាល៕

ប្រែសម្រួល៖ស៊ុនលី

To Top