ព័ត៌មានអន្តរជាតិ

សមាជិកណាតូ គម្រាមបិទច្រកសមុទ្រប៉ាល់ទិក មិនឲ្យនាវារុស្សីឆ្លងកាត់

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីឡាតវីលោក Edgars Rinkevics បាននិយាយថា ប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូ ពិតជានៅពីក្រោយការធ្វើឲ្យខូចបំពង់បង្ហូរឧស្ម័នហ្វាំងឡង់-អេស្តូនីពិតមែននោះអង្គការ ណាតូគួរតែពិចារណាយ៉ាងម៉ត់ចត់ អំពីការបិទច្រកសមុទ្របាល់ទិក ចំពោះការដឹកជញ្ជូនរបស់រុស្ស៊ីទាំងអស់។

Rinkevics បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Latvian TV3 កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ខ្ញុំនឹងនិយាយថា ប្រសិនបើយើងឃើញឧប្បត្តិហេតុ នៃប្រភេទនេះ នោះតាមការយល់ដឹងរបស់ខ្ញុំ NATO គួរតែបិទសមុទ្របាល់ទិក មិនឲ្យមានការដឹកជញ្ជូនរបស់រុស្សីឡើយ។

Rinkevics បានកត់សម្គាល់ថារឿងនេះ ទោះបីជាយ៉ាងណា មិនទាន់ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំអង្គការណាតូ ទេពីព្រោះការស៊ើបអង្កេត លើឧប្បត្តិហេតុ Balticonnector នៅតែកំពុងដំណើរការ ប៉ុន្តែការបិទផ្លូវជើងទឹកគឺជាជម្រើសមួយ ក្នុងចំណោមជម្រើស នៅលើតុ។

គួរឲ្យដឹងដែរថា មកទល់នឹងពេលនេះ ក្រុមអ្នកស៊ើបអង្កេត មកពីប្រទេសស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់នៅតែកំពុងធ្វើការស្វែងរក អ្នកដែលបានបំផ្ទុះបំពង់បង្ហូរ Nord Stream ក្នុងខែកញ្ញា ឆ្នាំ ២០២២។ បំពង់បង្ហូរឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ត្រូវបានខូចខាត នៅក្នុងការផ្ទុះក្រោមទឹក ជាបន្តបន្ទាប់ដែលនៅតែមិនទាន់ ដោះស្រាយបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top