ព័ត៌មានអន្តរជាតិ

អតីតអធិកាបតីអាល្លឺម៉ង់ ៖ មេដឹកនាំអ៊ុយក្រែន ជាច្រើន គឺស្ថិតនៅក្រោមការ បញ្ជាដោយអាមេរិក

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អតីតអធិការបតី អាល្លឺម៉ង់លោក Gerhard Schroeder បានប្រកែកនៅក្នុងបទ សម្ភាសន៍កាសែតថា រដ្ឋាភិបាលអាមេរិកមិន អនុញ្ញាតឲ្យមានការ សម្របសម្រួលណាមួយ ដែលអាចនាំមកនូវការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះឡើយពោល គឺចាប់តាំងតែពីប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយលុកយោធា របស់ទីក្រុងម៉ូស្គូ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលចុះផ្សាយដោយកាសែត Berliner Zeitung របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ លោក Schroeder បាននិយាយថា គាត់ត្រូវបានស្នើសុំឱ្យជួយសម្របសម្រួលការចរចាសន្តិភាពម្តងដែរកាលពីខែមីនា ឆ្នាំ២០២២ រវាងមន្ត្រីអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល។

លោកបាននិយាយថា ទោះបីជាតំណាង របស់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បើកទូលាយក្នុង ការធ្វើសម្បទាន លើបញ្ហាសំខាន់ៗ ដូចជាការបោះបង់ កិច្ចខិតខំប្រឹង ប្រែង ដើម្បីចូលរួមជាមួយអង្គការ ណាតូក៏ដោយប៉ុន្តែអ៊ុយក្រែន មិនយល់ព្រមចំពោះសន្តិភាពទេ ពីព្រោះពួកគេមិនត្រូវបាន អនុញ្ញាត ហើយតាំងតែពីដំបូង​ឡើយ ពួកគេចាំបាច់​ត្រូវការ សាក​សួរ​ទៅ​អាមេរិក​អំពី​អ្វី​គ្រប់​យ៉ាង ​ដែល​ពួកគេ​បាន​ពិភាក្សា ជាមុនសិន។

កន្លងមកក្រុមមន្ត្រីរបស់រុស្ស៊ី ក៏បានអះអាងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងអ្នកគាំទ្រលោកខាងលិចផ្សេងទៀត នៃអ៊ុយក្រែន បានបង្អាក់រដ្ឋាភិបាលរបស់លោក Zelensky ពីការយល់ព្រមលើដំណោះស្រាយ សន្តិភាពដូចគ្នានេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top