ព័ត៌មានអន្តរជាតិ

រុស្សី ថ្កោលទោសហាម៉ាស ប៉ុន្តែស្តីបន្ទោសអ៊ីស្រាអែល ថាជាអ្នកបង្កហេតុ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា វាមិនអាចមានហេតុផលសម្រាប់អ្វីដែលក្រុមហាម៉ាស់បានធ្វើកាលពីថ្ងៃទី៧ខែតុលានោះទេ ប៉ុន្តែវាមិនសមរម្យទេក្នុងការហៅវាថា ជាហេតុការណ៍ដែលមិនមានអ្នកបង្កហេតុនោះ។

លោក Polyansky បាននិយាយនៅក្នុងសន្និសីទវីដេអូមួយ ថា ៖រុស្សីថ្កោលទោសដោយគ្មានលក្ខខណ្ឌចំពោះអ្វីដែលក្រុមហាម៉ាសបានធ្វើប្រឆាំងនឹងអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលាប៉ុន្តែមិនអាចមានហេតុផលសម្រាប់ហេតុការណ៍នេះនោះទេប្រសិនបើជាមិនមានអ្នកបង្កហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើក្រុមហាម៉ាស់ ត្រូវតែមានភាពអត់ធ្មត់ដោយ ចាំបាច់ក៏ត្រូវធ្វើការថ្កោលទោសដូចគ្នាចំពោះការទម្លាក់គ្រាប់បែកមិនរើសមុខ នៅតំបន់ហ្គាហ្សាកន្លងមកដែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនដែរដូច្នេះវាមានន័យថាយូអិនត្រូវតែរក្សាតម្លាភាពនិងអព្យាក្រិតភាពរបស់ខ្លួន។

Polyansky បាននិយាយទៀតថា៖យើងមិនអាចបិទភ្នែករបស់យើងចំពោះអ្វីដែលកំពុងកើតឡើងនៅទីនោះទេ យើងត្រូវតែស្មោះត្រង់ជាដាច់ខាតចំពោះបញ្ហានេះ។បើមិនដូច្នេះទេ UNSC មិនអាចទទួលបានទំនុកចិត្តក្នុងតួនាទីណាមួយនៅក្នុងដំណោះស្រាយនានា នៅពេលអនាគតសាជាថ្មីនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top