បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍ BFMTV របស់បារាំងបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើការអំពាវនាវឲ្យមានការវិលត្រឡប់ទៅកាន់ដំណើរការសន្តិភាពពិតប្រាកដឡើងវិញ ហើយនិងបញ្ចប់ទៅភាពជាអាណានិគមនៅតំបន់ West Bank នៅពេលគាត់ទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។
លោក Macron ដែលត្រូវបានគេរំពឹងទុកនៅក្នុងទីក្រុង Tel Aviv នៅថ្ងៃអង្គារ មានបំណងបង្ហាញពីសាមគ្គីភាពជាមួយអ៊ីស្រាអែល និងធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការប្រឆាំងនឹងក្រុមភេរវករហាម៉ាសផងដែរ។
មិនត្រឹមតែប៉ុណ្ណោះលោកក៏មានបំណងចង់ឲ្យបើកទស្សនវិស័យនយោបាយឡើងវិញឮសម្រាប់រដ្ឋប៉ាឡេស្ទីន ដើម្បីមើលឃើញការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅហ្គាហ្សា បន្ថយល្បឿននៃការកើនឡើងនៃអរិភាព និងជៀសវាងជម្លោះ ដែលអាចក្លាយទៅជា គ្រោះថ្នាក់កើននអាចគ្រប់គ្រងបាននៅមជ្ឈិមបូព៌ា។
ទីប្រឹក្សាម្នាក់របស់លោកប្រធានាធិបតីដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ BFM ថា ប្រទេសបារាំងចង់បានបទឈប់បាញ់បណ្តោះអាសន្នមួយ ដើម្បីជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំងពីការជាប់ឃុំឃាំងរបស់ក្រុមហាម៉ាសនៅក្នុងដំណាក់កាលដំបូងនេះ៕ ប្រែសម្រួល៖ស៊ុនលី