ព័ត៌មានអន្តរជាតិ

Update៖ ស៊ីរី និងលីបង់ អំពាវនាវឲ្យបញ្ឈប់ បន្ទាន់ពាក់ព័ន្ធជម្លោះ រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស

Xinhua

ដាម៉ាស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ប្រទេសស៊ីរី និងលីបង់ បានរួមគ្នាថ្កោលទោស ចំពោះការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានបណ្តាលឲ្យ មនុស្សស្លាប់យ៉ាងច្រើន ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី ឈ្មោះថា SANA បានរាយការណ៍មកថា លោក Faisal Mekdad រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី បានជួបជាមួយសមភាគីលីបង់ គឺលោក លោក Abdallah Bou Habib ដែលកំពុងបំពេញទស្សនកិច្ច របស់គាត់នៅរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី ដែលជាកន្លែងដែលពួកគេ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តការពិគ្រោះយោបល់ និងធ្វើការផ្ទៀងផ្ទាត់យុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមជារួម ។

សូមបញ្ជាក់ថា នៅក្នុងអំឡុង ដំណើរទស្សនកិច្ចនេះ ភាគីទាំង២បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ របស់ពួកគេក្នុងការដោះស្រាយ ស្ថានភាពលំបាករបស់ប្រជាជនប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើការផ្តល់ ជំនួយមនុស្សធម៌ ដោយគ្មានលក្ខខណ្ឌ និងភ្លាមៗទៅកាន់តំបន់ហ្គាហ្សា ។

មេដឹកនាំទាំង២បានច្រានចោលយ៉ាងដាច់ អហង្ការនូវរាល់ការប៉ុនប៉ង ដែលសំដៅលើការ ផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន ឬការធ្វើឱ្យស្របច្បាប់ នៃបុព្វហេតុប៉ាឡេស្ទីន ។

លើសពីនេះ ពួកគាត់បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់ការអនុវត្តដំណោះស្រាយ អន្តរជាតិដែលពាក់ព័ន្ធ ដើម្បីបញ្ចប់ការកាន់ កាប់ របស់អ៊ីស្រាអ៊ែល នៅលើទឹកដីអារ៉ាប់ ខណៈដែលការតស៊ូមតិ សម្រាប់ការបង្កើត រដ្ឋប៉ាឡេស្ទីន ជាឯករាជ្យមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top