ព័ត៌មានអន្តរជាតិ

រុស្សី ធ្វើការរំខានយន្តហោះទំលាក់គ្រាប់បែក របស់អាមេរិក លើដែនសមុទ្រប៉ាល់ទិក

រូបភាពពី៖​ US Air Force

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer របស់កងទ័ពអាកាសអាមេរិកពីរគ្រឿង ត្រូវបានស្ទាក់និងរំខាននៅពេលហោះហើរចូលទៅជិតដែនអាកាសរុស្ស៊ី លើសមុទ្របាល់ទិកដោយយន្តហោះចម្បាំង Sukhoi Su-27។

យោងតាមក្រសួងការពារដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅពីលើអាកាសចំនួនពីរនៅលើដែនទឹក នៃបាល់ទិក ហើយយន្តហោះចម្បាំងមួយគ្រឿង ត្រូវបានបញ្ជូនដើម្បីកំណត់អត្តសញ្ញាណពួកគេ និងការពារការរំលោភបំពានណាមួយនៃដែនអាកាសជាតិ។

នាវិកនៃ Su-27 បានកំណត់អត្តសញ្ញាណអ្នកឈ្លានពានថាជាយន្តហោះប្រភេទ Lancers ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយដែលត្រូវបានរចនាឡើងដើម្បីផ្ទុកកាំជ្រួចនិងគ្រាប់បែកនុយក្លេអ៊ែរ។

គួរឲ្យដឹងដែរថានៅពេលដែលយន្តហោះចម្បាំងរុស្ស៊ី ខិតជិតមកដល់ យន្តហោះទម្លាក់គ្រាប់បែកអាមេរិកទាំងពីរនាក់បានផ្លាស់ប្តូរទិសដៅ ហើយធ្វើដំណើរចេញពីព្រំដែនភ្លាមៗផងដែរ។ ប្រែសម្រួល៖ស៊ុនលី

To Top