ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដាក់ចេញនូវគម្រោងស្តីពីការសហការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ ដើម្បីអបអរសាទរខួប ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង

ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Macron ប្រធានាធិបតីបារាំងនៅក្នុងកិច្ចជំនួបនាពេលកន្លងទៅ នៅថ្ងៃទី២៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំពិធីចាប់ដំណើរការគម្រោងស្តីពី «រួមសាមគ្គីគ្នាដើម្បីឆ្ពោះទៅអនាគត៖ សហការផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង» នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយបានប្រកាសជាផ្លូវការនូវ គម្រោងផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍មួយចំនួន ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានសំខាន់ៗនិងស្ថាប័នជាច្រើនក្នុងប្រទេសបារាំង។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរួមជាមួយក្រុមហ៊ុនទូរទស្សន៍ជាតិរបស់ប្រទេសបារាំងនិងប្រព័ន្ធសារព័ត៌មាននិស្ថាប័នជាច្រើនក្នុងប្រទេសបារាំងសហការផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍មួយចំនួន ដើម្បីបង្ហាញយ៉ាងពេញលេញជូនទស្សនិកជន នូវទិដ្ឋភាពដ៏អង្រួនចិត្តនៃទំនាក់ទំនងចិន-បារាំងដែលបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិហើយឈានទៅមុខដោយនឹងនរនិងយូរអង្វែង អរិយធម៌ចិន-បារាំងទោះបីស្ថិតនៅឆ្ងាយពីគ្នាក្តីតែដើរស្របតាមទិសដៅតែមួយ សង្ឃឹមថាស្នាដៃទាំងអស់នេះ អាចកសាងជាស្ពានកាន់តែរឹងមាំសម្រាប់ការយល់ដឹងពីគ្នា និងការយោគយល់គ្នារវាងប្រជាជន នៃប្រទេសទាំងពីរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top