ថ្ងៃទី២៧ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកBach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការនៅទីស្នាក់ការគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ប្រទេសស៊្វីស ។ ភាគីទាំងពីរនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងការផ្សព្វផ្សាយពីវប្បធម៌អូឡាំពិក។ លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះចំពេលខួប២ឆ្នាំនៃការចាក់ផ្សាយប៉ុស្តិ៍កីឡាអូឡាំពិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។...
ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Macron ប្រធានាធិបតីបារាំងនៅក្នុងកិច្ចជំនួបនាពេលកន្លងទៅ នៅថ្ងៃទី២៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំពិធីចាប់ដំណើរការគម្រោងស្តីពី «រួមសាមគ្គីគ្នាដើម្បីឆ្ពោះទៅអនាគត៖ សហការផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង» នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយបានប្រកាសជាផ្លូវការនូវ គម្រោងផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍មួយចំនួន ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានសំខាន់ៗនិងស្ថាប័នជាច្រើនក្នុងប្រទេសបារាំង។ លោក Shen Haixiong...