ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាល ៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សា បានកើនឡើង ដល់ជាង៥ពាន់នាក់ហើយ

ប្រភព ៖ Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៥.៧៩១នាក់ហើយ ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្របពេលនេះដែរ ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៦.២៩៧នាក់បានរងរបួសនៅក្នុងតំបន់ឆ្នេរនោះ ។

ការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល បានធ្វើឡើងដែលជាការសងសឹកទៅលើការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាសទៅលើគោលដៅ និងទីប្រជុំជនយោធាអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ហើយរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៤០០នាក់នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top