ព័ត៌មានអន្តរជាតិ

IAEA ធ្វើការត្រួតពិនិត្យ សុវត្ថិភាពលើកទី១ លើទឹកវិទ្យុសកម្ម ហ្វូគូស៊ីម៉ា ចាប់តាំងពីការបង្ហូរចេញ

Kyodo

តូក្យូ ៖ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ បានចាប់ផ្តើមការត្រួតពិនិត្យសុវត្ថិភាព លើកដំបូងរបស់ខ្លួន លើការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ដោយប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ ចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែសីហា។

ក្រុមការងាររបស់ IAEA មានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន ១១ រួមទាំងប្រទេសចិន និងរុស្ស៊ី ដែលបានរិះគន់យ៉ាងខ្លាំងចំពោះការបង្ហូរចេញ និងដាក់បម្រាមលើការ នាំចូលអាហារសមុទ្ររបស់ជប៉ុន។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃដដែលនេះថា ការហាមប្រាមមិនផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនោះទេ ហើយ “គួរឱ្យសោកស្ដាយជាខ្លាំង” ដោយអំពាវនាវឱ្យមានការ ដកការរឹតបន្តឹងជាបន្ទាន់។

ក្រុមការងាររួមមានអ្នកជំនាញ មកពីប្រទេសអាហ្សង់ទីន អូស្ត្រាលី អង់គ្លេស កាណាដា បារាំង កោះម៉ាស្យល កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងវៀតណាម ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top