ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចេញមកប្រឆាំងសម្លេង ស្នើសុំឲ្យប្រធានយូអិនលាលែងពីតំណែង

រូបភាពពី៖​ DPA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្រុងទីក្រុងប៊ែរឡាំង បានចេញមកសម្តែងការគាំទ្ររបស់ខ្លួនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចំពេលមានជម្លោះបន្តរវាងស្ថាប័នអន្តរជាតិ និងអ៊ីស្រាអែល។

ប្រភពដដែលបានសរសេរទៀតថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងគឺវាខុសពីការពិតហើយ។

មន្ត្រី​រូប​នេះ​បាន​និយាយ​ដោយ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​​ថា​៖ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មាន​ការ​ទុក​ចិត្ត​ ពី​រដ្ឋាភិបាល​សហព័ន្ធ​​ប៉ុន្តែក្នុងស្ថានភាពជុំវិញការអត្ថាធិប្បាយរបស់លោក Guterres លើការកើនឡើងនាពេលបច្ចុប្បន្នជុំវិញតំបន់ហ្គាហ្សាស្ទ្រីប បែរជាទទួលបាននូវ ការចោទប្រកាន់យ៉ាងខ្លាំងទៅវិញ។

លោក Guterres បានជំរុញឱ្យមានការឆ្លើយតបដ៏ខឹងសម្បារពីក្រុងយេរូសាឡឹមខាងលិចនៅដើមសប្តាហ៍នេះ នៅពេលដែលលោកបាននិយាយថា ការវាយប្រហារដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សាលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា មិនបានកើតមានឡើង ដោយសារគ្មានមូលហេតុនោះទេដោយ លោក​បាន​បន្ថែម​ថា ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​បាន​រង​នូវ​ការ​កាន់កាប់​រយៈពេល ៥៦ ឆ្នាំ​មកហើយនិងដោយស្ថានភាពលំបាក។

ជាការឆ្លើយតប ក្រុមមន្ត្រី​អ៊ីស្រាអែល​បាន​អំពាវនាវ​ឲ្យ​លោក Guterres​លាលែង​ពី​តំណែង។ បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានចោទប្រកាន់លោក Guterres ពីបទបង្ហាញអំពីភាពត្រឹមត្រូវនៃ អំពើភេរវកម្ម និងឃាតកម្មទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top