ព័ត៌មានអន្តរជាតិ

លោក Shoigu ៖ កងកម្លាំងយោធា អ៊ុយក្រែន កំពុងចុះខ្សោយ

ប្រភព ៖ AFP

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ប្រយុទ្ធបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងបាត់បង់កម្លាំង និងភ័យស្លន់ស្លោ ។

យោងតាមការដកស្រង់សំដី ដោយកាសែតរុស្សី RT លោក​បាន​លើក​ឡើង​ពី​ការ​ដក​ថយ​យ៉ាង​ច្រើន​នៃកងកម្លាំង​អាកាសដែលប្រើប្រាស់​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​លោក ។

លោក Shoigu បានអះអាងទៀតថា កងកម្លាំងរបស់គាត់បានបាញ់ទម្លាក់យន្តហោះយោធា អ៊ុយក្រែនចំនួន២៤គ្រឿងក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ ដោយការប្រើប្រាស់ប្រព័ន្ធអាវុធថ្មី ។

លោក Shoigu បានបន្ថែមដែរថា ក្នុងរយៈពេលបីទៅបួនសប្តាហ៍ចុងក្រោយនេះ ជនជាតិអ៊ុយក្រែន ជាច្រើនត្រូវបានចាប់ខ្លួន ឬបានចុះចាញ់ដោយស្ម័គ្រចិត្ត ។
លោក Shoigu បញ្ជាក់ថា ​ឥឡូវ​នេះ​យើង​មាន​ប្រព័ន្ធ​សព្វាវុធ ​ដែល​បាន​ទម្លាក់​យន្តហោះ​ចំនួន ២៤ គ្រឿងដោយប្រើពេលត្រឹមតែ​រយៈពេល ៥ ថ្ងៃប៉ុណ្ណោះ​៕

ប្រែសម្រួល៖ស៊ុនលី

To Top