ព័ត៌មានអន្តរជាតិ

លោក Putin ៖ លោកខាងលិច កំពុងប្រើប្រាស់ជំនឿ សាសនាធ្វើឲ្យអស្ថេរភាព ក្នុងពិភពលោក

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃម្សិលមិញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា ប្រទេសលោកខាងលិច កំពុងបង្កើតការស្អប់ខ្ពើម និងការមិនអត់ឱនខាងសាសនា ដើម្បី បែងចែក និងដណ្តើមយកពិភពលោក និងរៀបចំទៅ ជាសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលស្មើនឹងការគ្រប់គ្រង និងអាណានិគមនិយម ។

ថ្លែងនៅក្នុងជំនួបមួយមេដឹកនាំ នៃសហគមន៍សាសនា របស់រុស្ស៊ីនៅវិមានក្រឹមឡាំង លោក Putin បានលើកឡើងអំពីជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ហើយបានព្រមានថា Islamophobia ប្រឆាំងនឹងពួក យូដានិយម និង Russophobia កំពុងត្រូវបានប្រើប្រាស់ជាអាវុធ ប្រឆាំងនឹងពិភពលោក ដែលត្រៀមក្លាយខ្លួនទៅជាពហុប៉ូល ។

លោកខាងលិចមើលឃើញពីរបៀប ដែលដំណើរការនៃការបង្កើត សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលកំពុងទទួលបានសន្ទុះ។ ហើយ​ដើម្បី​ទប់​ស្កាត់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​អធិបតេយ្យភាព​ឯករាជ្យ ដើម្បី​បំបែក​មនុស្ស​ភាគច្រើន ​លើ​ពិភពលោក ពួកគេ​ប្រើ​មធ្យោបាយ​ដូចគ្នា។

លើសពីនេះ លោក Putin បានព្រមានថា កងកម្លាំងទាំងនេះចង់ឱ្យ ការរីករាលដាល នៃអំពើហឹង្សា និងការស្អប់ខ្ពើម វាយលុកមិនត្រឹមតែ តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានព្រមានទៅដល់បណ្តា ប្រទេសនៅអឺរ៉ាស៊ីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

To Top