នៅថ្ងៃទី ២៥ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានជួបពិភាក្សាការងារជាមួយលោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរអំពីការប្រើប្រាស់ឧត្តមភាពផ្នែកធនធានរៀងៗខ្លួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។
លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានផ្សព្វផ្សាយអំពីវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា មិនដែលខកខានឡើយ។
ភាគីទាំងពីរមានឧត្តមភាពផ្នែកធនធានពិសេសរៀងៗខ្លួន មានលំហធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដូច្នេះរីករាយដែលមើលឃើញភាគីទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ។ ឆ្លងតាមរយៈការរួមគ្នាគ្រោងផែនការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីជំរុញការពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច បញ្ចេញសំឡេងខុសៗគ្នារបស់ពិភពលោក សំដៅជំរុញយ៉ាងសកម្មដល់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន