ព័ត៌មានអន្តរជាតិ

ប៉ូលីសរាប់រយនាក់ កំពុងស្វែងរកជនសង្ស័យ ក្នុងការបាញ់ប្រហារដ៏ធំ សម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់នៅក្នុងរដ្ឋ Maine របស់សហរដ្ឋអាមេរិក

រូបភាពពី៖​ CC BY 2.0

បរទេស៖ ស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Maine លោក Mike Sauschuck បាននិយាយថា មន្ត្រីអនុវត្តច្បាប់រាប់រយនាក់កំពុងស្វែងរកឈ្មោះ Robert Card ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងការបាញ់ប្រហារដ៏ធំមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់នៅក្នុងរដ្ឋ Maine របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sauschuck បានប្រាប់អ្នកយកព័ត៌មានថា “យើងមានមន្រ្តីប៉ូលីសរាប់រយនាក់ដែលកំពុងធ្វើការនៅជុំវិញរដ្ឋ Maine ដើម្បីស៊ើបអង្កេតករណីនេះដើម្បីកំណត់ទីតាំងរបស់ឈ្មោះ Card ដែលជាថ្មីម្តងទៀតគឺជាមនុស្សដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ។ យើងនឹងបន្តប្រមូលព័ត៌មានដើម្បីយើងអាចនាំខ្លួនជនសង្ស័យមកកាត់ទោស និងស្វែងរកការកាត់ទោសតាមផ្លូវ»។

យោងតាមស្ថិតិចងក្រងដោយ Gun Violence Archive បានឱ្យដឹងថា ការបាញ់ប្រហារទ្រង់ទ្រាយធំនៅក្នុងរដ្ឋ Maine របស់សហរដ្ឋអាមេរិកត្រូវបានគេដាក់ឈ្មោះថាជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។ យោងតាមតួលេខផ្លូវការ រដ្ឋ Maine បានរាយការណ៍ថា មានឃាតកម្មសរុបចំនួន២៩ ក្នុងឆ្នាំ ២០២២ ដែលក្នុងនោះ ១៥គឺ ពាក់ព័ន្ធនឹងបញ្ហាក្នុងស្រុក៕ ប្រែសម្រួលៈ ណៃ តុលា

To Top