ព័ត៌មានអន្តរជាតិ

Breaking News: អតីតនាយករដ្ឋមន្ត្រីចិនគឺលោក Li Keqiang ទទួលមរណភាព ដោយសារគាំងបេះដូងភ្លាមៗ

រូបភាព៖ Xinhua

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិនគឺលោក Li Keqiang បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ។ លោកគឺជាបុរសខ្លាំងបំផុតទីពីរ នៅក្នុងបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច រហូតដល់លោកបានចូលនិវត្តន៍ កាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា លោក Li Keqiang ស្ថិតនៅក្នុងទីក្រុងសៀងហៃក្នុងថ្ងៃវិស្សមកាលមួយ នៅពេលដែលលោកបានទទួល រងការគាំងបេះដូងភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍។ លោកក៏បានទទួលមរណភាព កាលពីពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃសុក្រនេះ។

លោក Li Keqiang បាន​ឡើង​កាន់​តំណែង​ក្នុង​ជួរ​បក្ស បើ​ទោះ​បី​ជា​មិន​មាន​មូលដ្ឋាន​អំណាច​ណា​មួយ ហើយ​នៅ​ពេល​មួយ​គាត់​ត្រូវ​បាន​គេ​ដាក់​ឱ្យ​កាន់​តំណែង​កំពូល​ជា​ប្រធានាធិបតី។

នៅក្នុងអាណត្តិចុងក្រោយរបស់លោក លោកបានក្លាយជាមន្ត្រីកំពូល ដែលកំពុងកាន់អំណាចតែមួយគត់ ដែលមិនមែនជាក្រុមអ្នកស្មោះត្រង់របស់ប្រធានាធិបតីចិន Xi Jinping។

លោកគឺជាមេដឹកនាំ ដែលជាទីស្រឡាញ់ សម្រាប់ការអនុវត្តគោលនយោបាយ សេដ្ឋកិច្ច៕

ប្រែសម្រួលៈ ណៃ តុលា

To Top