ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទាមទារឲ្យរុស្សី ក្នុងការបណ្តេញក្រុមហាម៉ាស ចេញពីប្រទេស

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យទីក្រុងមូស្គូ ឱ្យនិរទេសគណៈប្រតិភូអ្នកចរចារបស់ក្រុមហាម៉ាស ដោយហៅការធ្វើជាម្ចាស់ផ្ទះរបស់រុស្សី គឺជាសកម្មភាពគាំទ្រដល់អំពើភេរវកម្ម និងផ្តល់ប្រាក់កម្ចីស្របច្បាប់ដល់អំពើឃោរឃៅ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រ X ដែលពីមុនជា Twitter ដោយសំដៅទៅលើក្រុមភេរវកររដ្ឋអ៊ីស្លាមថា៖ក្រុមហាម៉ាស់ គឺជាអង្គការភេរវកម្មដែលអាក្រក់ជាង ISISថែមទៀតផង។

លោក Haiat បានបន្ថែមថា៖អ៊ីស្រាអែលថ្កោលទោសការអញ្ជើញមន្ត្រីជាន់ខ្ពស់របស់ពួកហាម៉ាសទៅកាន់ទីក្រុងមូស្គូ ដែលជាទង្វើនៃការគាំទ្រភេរវកម្ម និងធ្វើឱ្យមានភាពស្របច្បាប់នូវអំពើឃោរឃៅរបស់ពួកភេរវករហាម៉ាស។យើងសុំ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បណ្ដេញ​ភេរវករ​ហាម៉ាស​ជា​បន្ទាន់។

លើសពីនោះលោក Haiat បាននិយាយថា ក្រុមហាម៉ាស់បានសម្លាប់មនុស្ស ប្រហារជីវិត និងដុតផ្ទះសំបែង ជនជាតិអ៊ីស្រាអែលជាង១៤០០នាក់ និងចាប់ពង្រត់មនុស្សប្រមាណជា២២០ នាក់ទៀតក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល៕ ប្រែសម្រួល៖ស៊ុនលី

To Top