ព័ត៌មានអន្តរជាតិ

ពិព័រណ៍ពិសេសនៅវិមាន palace of nations នៃពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ “អ្វីជាអរិយធម៌” នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ដំណើរការ

ពិព័រណ៍ពិសេសនៅវិមាន palace of nations នៃពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ “អ្វីជាអរិយធម៌”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅក្រុងហ្សឺណែវ និងប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅក្រុងហ្សឺណែវបានចាប់ដំណើរការនៅថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ ។


លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Francesco Pisano ប្រធានគណៈកម្មាធិការវប្បធម៌នៃទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងពិធីបើកនិងថ្លែងសុន្ទរកថា ។


លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាត់ទុកការកត់ត្រាវឌ្ឍនភាពនៃអរិយធម៌ និងការជំរុញការផ្លាស់ប្តូររវាងអរិយធម៌ខុសៗគ្នា ជាបេសកកម្មរបស់ខ្លួន ហើយមានឆន្ទៈរួមសហការជាមួយមិត្តទាំងអស់ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ភាពសុខដុមនីយកម្មផ្នែកវប្បធម៌ និងការតភ្ជាប់ដួងចិត្តរវាងប្រជាជន ដើម្បីធ្វើឱ្យសួនអរិយធម៌របស់ពិភពលោកកាន់តែមានភាពចម្រុះពណ៌ ។


លោក Francesco Pisano បានរំពឹងទុកថា ឆ្លងតាមរយៈពិព័រណ៍លើកនេះអាចនាំអរិយធម៌ប្រវត្តិសាស្ត្របុរាណរបស់ប្រទេសចិនទៅកាន់លោកខាងលិច ធ្វើឱ្យពិភពលោកដកបទពិសោធពីពិពិធកម្មនៃវប្បធម៌ចិន និងធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសកម្មក្នុងការឱ្យតម្លៃទៅវិញទៅមករវាងអរិយធម៌ខុសៗគ្នា ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top