ម៉ិកស៊ីកូ ស៊ីធី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះសង្ឃរា Otis បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន២៧នាក់បាត់បង់ជីវិត និង៤នាក់កំពុងបាត់ខ្លួន ខណៈដែលព្យុះនេះបានបោកបក់មកលើតំបន់ឆ្នេរសមុទ្រនៃរដ្ឋ Guerrero ស្ថិតនៅភាគខាងត្បូងម៉ិកស៊ិក កាលពីព្រឹកថ្ងៃពុធ ដែលជាខ្យល់ព្យុះប្រភេទទី៥ ។
លោក Rosa Icela Rodriguez លេខាធិការសន្តិសុខ និងការពារពលរដ្ឋម៉ិកស៊ិក បានឲ្យដឹងថា ខ្យល់ព្យុះដែលពេលនេះបានថយអនុភាពទៅជាព្យុះមួយដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងតំបន់រមណីយដ្ឋាន Acapulco ដែលជាគោលដៅទេសចរណ៍សំខាន់មួយនៅក្នុងប្រទេស ។
ប្រធានាធិបតី Andres Manuel Lopez Obrador បានសោកស្តាយចំពោះការបាត់បង់ជីវិតនៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់គាត់ ហើយរដ្ឋបាលរបស់លោកបានចាប់ផ្តើមធ្វើការបញ្ជូនយន្តហោះទៅកាន់តំបន់នេះ ដោយមានការគាំទ្រពីយោធា ។
ទន្ទឹមនឹងនេះដែរ បុគ្គលិកគណៈកម្មការអគ្គិសនីសហព័ន្ធកំពុងធ្វើការព្យាយាមស្តារនូវការផ្គត់ផ្គង់អគ្គិសនី និងទូរគមនាគមន៍នៅក្នុងតំបន់ឡើងវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា