អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា កងកម្លាំងរបស់ប្រទេសតួកគី បានធ្វើការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងគោលដៅចំនួន១៩កន្លែងរបស់គណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលមិនស្របច្បាប់ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការពារជាតិរបស់ប្រទេសតួកគី បានដាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធនៅក្នុងតំបន់ Metina, Hakurk, Gara, Avasin និង Qandil ហើយបានវាយប្រហារទៅលើរូងភ្នំ ឃ្លាំងសម្ងាត់ និងជម្រកចំនួន១៩ទីតាំងដែលគិតថាត្រូវបានប្រើប្រាស់ដោយសមាជិកជាន់ខ្ពស់របស់ PKK ។
យោងតាមក្រសួងខាងលើបានឱ្យដឹងថា “ភេរវករ” មួយចំនួនធំត្រូវបានគេដឹងថា “ជាការបង្ក្រាប” នៅក្នុងប្រតិបត្តិការ ដែលក្នុងអំឡុងពេលនោះ គ្រាប់បែកដែលផលិតដោយជនជាតិដើមភាគតិច ត្រូវបានប្រើប្រាស់នៅក្នុងកម្រិតដ៏អស្ចារ្យបំផុត ។
គេបានដឹងថា ជារឿយៗអាជ្ញាធរតួកគី បានប្រើពាក្យថា “ជាការបង្ក្រាប” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបញ្ជាក់ថា “ភេរវករ” នៅក្នុងពេលចោទសួរឡើងអំពីការចុះចាញ់ ឬត្រូវបានសម្លាប់ ឬចាប់ខ្លួន ។
ការវាយប្រហារតាមផ្លូវអាកាសបានធ្វើឡើងបន្ទាប់ពីសកម្មភាពយោធាជាបន្តបន្ទាប់របស់តួកគី ក្នុងការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានី អង់ការរ៉ា កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ ។
ក្រុម PKK បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅជិតអគារក្រសួងមហាផ្ទៃ ដែលអ្នកវាយប្រហារម្នាក់បានស្លាប់ បន្ទាប់ពីរូបគេបានបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈអ្នកបំផ្ទុះគ្រាប់បែកម្នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយប៉ូលិស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា