ព័ត៌មានអន្តរជាតិ

Update៖ ក្រសួងសុខាភិបាល ប្រកាសថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណជាង៧ពាន់នាក់ បាត់បង់ជីវិត ខណៈអ៊ីស្រាអ៊ែល នៅតែបន្តវាយលុក ទៅលើតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារដោយយោធាអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៧.០២៨នាក់ហើយ ។

ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតមកដល់ពេលនេះ មានពលរដ្ឋប៉ាឡេស្ទីនចំនួន ១៨.៤៨៤នាក់បានរងរបួសគិតចាប់តាំងពីការប្រយុទ្ធគ្នាដែលបានកើតឡើង ។

គេបានដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកប្រឆាំងទៅនឹងតំបន់ហ្គាហ្សា ដែលជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សាលើគោលដៅយោធាអ៊ីស្រាអ៊ែល និងទីប្រជុំជនកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សតិចបំផុត១.៤០០នាក់នៅក្នុងអ៊ីស្រាអ៊ែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top