បរទេស៖ អ្នកនាំពាក្យរបស់អង្គភាពឆ្មាំការពារព្រំដែនជាតិ លោក Andrey Demchenko បានប្រាប់សារព័ត៌មាន TSN កាលពីថ្ងៃសុក្រថា មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ប្រមាណ២១០០នាក់បានព្យាយាមចាកចេញពីប្រទេសដោយខុសច្បាប់នៅឆ្នាំនេះ។
យោងតាមការដកស្រង់និងចេញផ្សាយដោយ RT ស្ថិតិនេះត្រូវបានបង្ហាញក្នុងការឆ្លើយតបទៅនឹងសំណើផ្ទាល់របស់ហាងទាក់ទងនឹងការគេចចេញពីសេចក្តីព្រាងច្បាប់របស់អ៊ុយក្រែន។
លោក Demchenko បាននិយាយថា មានការថយចុះបន្តិចក្នុងការប៉ុនប៉ងប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីឆ្លងកាត់ព្រំដែននៅប៉ុស្តិ៍ត្រួតពិនិត្យ ប្រហែលជាដោយសារតែការទទួលបានឯកសារក្លែងក្លាយកាន់តែពិបាក។ លោកបានបន្ថែមថា ទោះជាយ៉ាងណា មានការកើនឡើងនៃការព្យាយាមឆ្លងកាត់ព្រំដែនចេញពីប៉ុស្តិ៍ត្រួតពិនិត្យផ្លូវការជំនួសវិញ។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសន្តិសុខជាតិ SBU របស់អ៊ុយក្រែនបានរាយការណ៍ថា ខ្លួនបានទប់ស្កាត់គម្រោងថ្មីចំនួនបីសម្រាប់ការជៀសវាងការចល័តតាមរយៈការក្លែងបន្លំឯកសារនៅក្នុងផ្នែកផ្សេងៗនៃប្រទេស។
ក្នុងនោះប្រតិបត្តិការចំនួនពីរត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធជាមួយមន្ត្រីពុករលួយ ដែលជួយអតិថិជនឱ្យរួចផុតពីការជាប់ឃុំឃាំង ខណៈករណីចំនួនពីរការក្លែងបន្លំ ត្រូវបានបម្រុងទុកជាពិសេសដើម្បីផ្តល់ការធានាសម្រាប់ការចាកចេញពីប្រទេសអ៊ុយក្រែន ហើយ SBU បានអះអាងថា ពលរដ្ឋអ៊ុយក្រែន ខ្លះបានចំណាយលុយពី១០០០ទៅ៨០០០ ដុល្លារសម្រាប់សេវាកម្មខុសច្បាប់ទាំងនេះ៕ ប្រែសម្រួល៖ស៊ុនលី