ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​បង្កើន​ការ​វាយ​ប្រហារ​នៅ​តំបន់​ហ្គាហ្សា ដោយកាត់ផ្តាច់សេវាអ៊ីនធឺណិត សេវា​ទូរស័ព្ទ

រូបភាពពី៖​ AFP

បរទេស៖ សេវាអ៊ីនធឺណិត និងទូរស័ព្ទបានដាច់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងកាលពីយប់ថ្ងៃសុក្រ ដែលភាគច្រើនបានកាត់ផ្តាច់ប្រជាជនរបស់ខ្លួនចំនួន ២,៣ លាននាក់ពីពិភពខាងក្រៅ និងគ្នាទៅវិញទៅមក ខណៈដែលយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពង្រីកប្រតិបត្តិការវាយប្រហារជើងគោកនៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីប្រកាសរបស់យោធាអ៊ីស្រាអែលបានបង្ហាញពីសញ្ញាថា ខ្លួនកំពុងខិតទៅជិតការលុកលុយគ្រប់ជ្រុងជ្រោយនៃតំបន់ហ្គាហ្សា ជាកន្លែងដែលខ្លួនបានប្តេជ្ញាកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាសដែលកំពុងកាន់អំណាច បន្ទាប់ពីការលុកលុយយ៉ាងបង្ហូរឈាមរបស់ក្រុមនេះនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីបីសប្តាហ៍មុន។

ការ​ផ្ទុះ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ជុំវិញ​ទីក្រុង ហ្គាហ្សា បន្ទាប់​ពី​យប់​ថ្ងៃ​សុក្រ ពេល​ដាច់​ចរន្ត​អ៊ីនធឺណិត សេវា​ទូរស័ព្ទ និង​ទូរស័ព្ទ​លើ​តុ ។ ភាពងងឹតបានបានកើតឡើងរួចហើយ បន្ទាប់ពីភ្លើងអគ្គិសនីភាគច្រើនត្រូវបានកាត់ផ្តាច់កាលពីសប្តាហ៍មុន ប្រជាជនប៉ាឡេស្ទីនឥឡូវនេះត្រូវបានគេបោះចូលទៅក្នុងភាពឯកោ ដោយពួកគេសំងំនៅក្នុងផ្ទះ និងទីជម្រក ដោយគ្មានមានការផ្គត់ផ្គង់អាហារ និងទឹក។ អ្នកផ្តល់សេវាទូរគមនាគមន៍ប៉ាឡេស្ទីន Paltel បាននិយាយថា “ការរំខានទាំងស្រុង” គឺដោយសារតែការទម្លាក់គ្រាប់បែក៕ ប្រែសម្រួលៈ ណៃ តុលា

To Top