ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រឹបអូសបានថ្នាំញៀនប្រភេទ ធ្វើឲ្យរំញោចប្រព័ន្ធប្រសាទប្រមាណជាង១លានគ្រាប់ នៅក្រុងរ៉ងហ្គូន

រូបភាពពី៖​ XINHUA

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យការបំពានគ្រឿងញៀន ហៅកាត់ (CCDAC) បានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំញៀនប្រភេទធ្វើធ្វើឲ្យរំញោចដល់ប្រព័ន្ធប្រសាទចំនួន១,៣៥លានគ្រាប់នៅក្នុងទីក្រុងដ៏ធំ គឺទីក្រុងរ៉ងហ្គូន ។

ដោយធ្វើសកម្មភាពផ្អែកលើព័ត៌មានផ្តល់ឲ្យ ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្ត១គ្រឿងនៅ South Dagon Township នៅទីក្រុងរ៉ងហ្គូន កាលពីថ្ងៃទី២១ ខែតុលា ហើយបានរកឃើញថ្នាំចំនួន២០០.០០០គ្រាប់ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងអំឡុងពេលប្រតិបត្តិការឆែកឆេររថយន្តនោះ ។

ប៉ូលិសក៏បានឆែកឆេរបន្ទប់របស់ជនសង្ស័យ ដែលមានទីតាំងស្ថិតនៅទីប្រជុំជន Okkalapa ខាងជើង និងបានរឹបអូសថ្នាំញៀនចំនួន១,១៥លានគ្រាប់ថែមទៀត ។

ជនសង្ស័យម្នាក់ទៀតទាក់ទងនឹងករណីនេះក៏ត្រូវបានចាប់ខ្លួនផងដែរនៅថ្ងៃដដែលនៅទីប្រជុំជន Dagon ខាងត្បូង ។

គណៈកម្មាធិការបានបញ្ជាក់ថា តម្លៃសរុបនៃការរឹបអូសបាននេះគឺសរុប១,៣៥លានគ្រាប់ ស្មើនឹង១,៣ពាន់លាន kyats ស្មើនឹងប្រហែល៦៤៣.០០០ដុល្លារសហរដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top