បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ និងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ RT បានឲ្យដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញថា ទាហានអាមេរិក ជាច្រើនពាន់នាក់ដែលបានចូលរួមក្នុង ប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
ព័ត៌មាននេះធ្វើឡើងនៅចំពេលជាមួយគ្នា ដែលមន្ទីរបញ្ចកោណបានប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់ខ្លួនយ៉ាងសំខាន់ នៅមជ្ឈិមបូព៌ាចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងភាពតានតឹងជាមួយអ៊ីរ៉ង់។
យោងតាមប្រភពដដែលនេះបានឲ្យដឹងទៀតថាការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាពាក់ព័ន្ធនឹងកងពលធំចំនួនបី និងកងពលតូចជាច្រើន ហើយត្រូវបានគាំទ្រដោយកងកម្លាំងយោធាអាមេរិកចំនួនដល់ទៅជាង៥០០០នាក់ផងដែរ។
ភ្នាក់ងារTasnim ក៏បាននិយាយដែរថា តាមផែនការកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានព្យាយាមចូលទៅក្នុងឡោមព័ទ្ធពីតំបន់ជាច្រើននៅភាគខាងជើង ខាងលិច និងនិរតី ដើម្បីបំបែកតំបន់ហ្គាហ្សាស្ទ្រីបជាពីរ ឬបីផ្នែក និងកាត់ផ្តាច់ទំនាក់ទំនងរវាងកងកម្លាំងតស៊ូប៉ាឡេស្ទីន មុនពេលចាប់ផ្តើមប្រតិបត្តិការ៕ ប្រែសម្រួល៖ស៊ុនលី