បរទេស៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឈានទៅដល់ការសម្រេចចិត្តបញ្ចប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់គាត់ហើយនេះបើយោងតាមការចេញផ្សាយរបស់ RT។
ប្រភពដដែលបានឲ្យដឹងទៀតថា តំណាងឱ្យក្រុមស្តាំនិយមនៃគណបក្សសាធារណរដ្ឋ ការគាំទ្រពេញទំហឹងលោក Pence ទៅលើអ៊ុយក្រែន បានបរាជ័យក្នុងបញ្ចុះបញ្ចូលក្រុមអ្នកបោះឆ្នោត ដែលភាគច្រើនជាអ្នកអភិរក្សនិយម។
គួរឲ្យដឹងដែរថាលោក Pence បានប្រកាសពីការដកខ្លួនចេញពីការប្រណាំងប្រជែង នៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធ Jewish Coalition នៅរដ្ឋLas Vegas កាលពីថ្ងៃសៅរ៍។
លោក Penceបានពោលបែបនេះថា៖ការធ្វើដំណើរទូទាំង ប្រទេសក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ខ្ញុំមកទីនេះដើម្បីនិយាយថាវាច្បាស់សម្រាប់ខ្ញុំ នេះមិនមែនជាពេលវេលារបស់ខ្ញុំទេ។ ដូច្នេះបន្ទាប់ពីការអធិស្ឋាន និងការពិចារណាជាច្រើន ខ្ញុំបានសម្រេចចិត្តផ្អាកយុទ្ធនាការរបស់ខ្ញុំ សម្រាប់ប្រធានាធិបតី នឹងត្រូវបញ្ចប់ទៅនៅថ្ងៃនេះតែម្តង៕ ប្រែសម្រួល៖ស៊ុនលី