ព័ត៌មានអន្តរជាតិ

បញ្ញវន្តហ្វីលីពីន៖ ការគាំទ្រហ្វីលីពីន ឱ្យបង្ករឿងហេតុចំពោះប្រទេសចិន នៅសមុទ្រចិនខាងត្បូង គឺជាល្បិចបោកបញ្ឆោតរបស់សហរដ្ឋអាមេរិក

ពេលថ្មីៗនេះ កប៉ាល់ហ្វីលីពីនបានសម្រុកចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren'ai នៅសមុទ្រចិនខាងត្បូងម្តងទៀត ហើយមានចេតនា"បំបុក"នាវាឆ្មាំសមុទ្ររបស់ចិនដែលអនុវត្តច្បាប់នៅនឹងកន្លែងនិងទូកនេសាទចិនដែលកំពុងធ្វើការងារនេសាទជាប្រក្រតី ដើម្បីប្រឌិតមតិសាធារណៈអន្តរជាតិថា "ប្រទេសចិនដែលជាប្រទេសធំបានធ្វើបាបប្រទេសតូច"។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រើប្រាស់អ្វីដែលហៅថា "ការកាត់ក្តីនៃរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដើម្បីចោទប្រកាន់ប្រទេសចិនថា បានបំពានច្បាប់អន្តរជាតិ។

  លោកស្រីAnna Malindog អនុប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ "សតវត្សរ៍អាស៊ី" របស់ហ្វីលីពីនបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ប្រទេសចិនមិនបានរារាំងហ្វីលីពីនក្នុងការដឹកជញ្ជូនសម្ភារៈមនុស្សធម៌ទៅកាន់នាវាចម្បាំងដែលទុកចោលនៅថ្មប៉ប្រះទឹក Ren'ai ទេ។ ប៉ុន្តែហ្វីលីពីនប៉ុនប៉ងបដិបក្ខគ្នាជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូង នេះគឺសកម្មភាពកម្រោលដែលនឹកស្មានមិនដល់ អ្វីដែលហៅថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង តាមពិតទៅគឺជាការបោកបញ្ឆោតចំពោះសាធារណជនហ្វីលីពីនតែប៉ុណ្ណោះ។

  លោកស្រី Anna Malindog បានចង្អុលបង្ហាញថា និយាយត្រង់ៗទៅ សហរដ្ឋអាមេរិកមិនដែលធ្វើពលិកម្មដើម្បីរឿងដែលមិនអាចទទួលបានផលចំណេញនោះទេ អាមេរិកកំពុងចាត់ទុកហ្វីលីពីនជាកូនអុកសម្រាប់ប្រឆាំងនឹងប្រទេសចិន ដើម្បីជំរុញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ពួកគេក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រសិនបើរដ្ឋាភិបាលលោកMarcos មិនអាចមើលច្បាស់នូវក្តារអុកភូមិសាស្ត្រនយោបាយនេះ នោះជោគវាសនារបស់ប្រទេសហ្វីលីពីននឹងមិនច្បាស់លាស់ ហើយក៏នឹងធ្វើឱ្យស្ថានការណ៍តានតឹងដ៏ស្មុគ្រស្មាញនៅតំបន់ទាំងមូលកាន់តែធ្ងន់ធ្ងរឡើងផងដែរ៕
To Top