តូក្យូ៖ ប្រទេសជប៉ុន បានសម្រេចចិត្តដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៩រូប រួមទាំងសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas និងក្រុមហ៊ុនពាក់ព័ន្ធមួយ ដោយដាក់ទណ្ឌកម្មលើអង្គការនេះចំពេលមានសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល។ វិធានការដាក់ទណ្ឌកម្មនេះ គឺជាការដាក់ទណ្ឌកម្មលើកដំបូងដោយប្រទេសជប៉ុន ចាប់តាំងពីក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។
បណ្ដាប្រទេសក្នុងតំបន់ ព្រមានថា អ៊ីស្រាអែល នឹងឈានដល់ដំណាក់កាលទី២ នៃសង្គ្រាម ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេស និងគណៈរដ្ឋមន្ត្រីនយោបាយ “បានសម្រេចចិត្តជាឯកច្ឆ័ន្ទ ដើម្បីពង្រីកប្រតិបត្តិការជើងគោក” នៅតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនេះ បណ្តាប្រទេសក្នុងតំបន់បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងប្រតិបត្តិការជើងគោកបន្ថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅក្នុងទីក្រុង Tel Aviv លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែលឥឡូវនេះ “កំពុងឈានចូលដំណាក់កាលទីពីរនៃសង្រ្គាម” ក្នុងអំឡុងពេលដែលប្រទេសរបស់លោក នឹងព្យាយាមសម្រេចបាននូវគោលដៅរបស់ខ្លួនគឺ “ការបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស និង បញ្ជូនចំណាប់ខ្មាំងមកផ្ទះវិញ”។
លោក ណេតាន់យ៉ាហ៊ូ ក៏បានព្រមានថា សង្រ្គាមនឹងមានរយៈពេលវែង និងពិបាក ហើយបានទាមទារម្តងទៀត ឲ្យជនស៊ីវិលប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សា ភាគខាងជើង ជាកន្លែងដែលអ៊ីស្រាអែល កំពុងផ្តោតលើការវាយប្រហាររបស់ខ្លួន។
ប្រធានសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Herzi Halevi ក៏បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការជើងគោកជិតមកដល់ហើយ ដោយបន្ថែមថា គោលដៅរបស់ IDF “កំណត់ការវាយលុកលើដី” ។
កងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការជើងគោកមានកម្រិតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក្នុងតំបន់ហ្កាហ្សាមុននឹងការឈ្លានពានលើដីដ៏ធំ។ ទាហានបម្រុងជាង ៣០ម៉ឺននាក់ត្រូវបានកោះហៅឱ្យបំពេញកាតព្វកិច្ច ខណៈដែលពួកគេជាច្រើនកំពុងប្រមូលផ្តុំនៅតាមព្រំដែនជាមួយតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា