តូក្យូ៖ រដ្ឋាភិបាលបានរក្សាទស្សនៈរបស់ខ្លួនថា សេដ្ឋកិច្ចជប៉ុនកំពុង “ងើបឡើងវិញក្នុងល្បឿនមធ្យម” ប៉ុន្តែបានព្រមានអំពីហានិភ័យពីជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការិយាល័យខុទ្ទកាល័យបានរក្សាការវាយតម្លៃដដែល សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា ដោយរក្សាទស្សនៈរបស់ខ្លួនលើផ្នែកសំខាន់ៗភាគច្រើននៃសេដ្ឋកិច្ច ចាប់ពីការប្រើប្រាស់ឯកជន និងការចំណាយដើមទុនរហូតដល់ការនាំចេញ។
ប៉ុន្តែរបាយការណ៍ប្រចាំខែបានឲ្យដឹងថា ក្រុមហ៊ុនចាត់ទុកលក្ខខណ្ឌអាជីវកម្មរបស់ពួកគេថាជា “ការងើបឡើងវិញក្នុងកម្រិតមធ្យមទាំងមូល” ដែលជាការធ្វើឱ្យប្រសើរឡើងលើកដំបូងក្នុងរយៈពេល ៣ខែ។ ការវិនិយោគសាធារណៈត្រូវបានទម្លាក់ចំណាត់ថ្នាក់ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។
រដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចនឹងមានការងើបឡើងវិញក្នុងកម្រិតមធ្យមក្នុងរយៈពេលខ្លី ប៉ុន្តែបានចង្អុលបង្ហាញពីហានិភ័យធ្លាក់ចុះពីការរឹតបន្តឹងរូបិយវត្ថុក្នុងសេដ្ឋកិច្ចក្រៅប្រទេស និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាមហាអំណាចអាស៊ី។
របាយការណ៍ខែតុលាបានឲ្យដឹងថា “ការយកចិត្តទុកដាក់ពេញលេញគួរតែត្រូវបានផ្តល់ទៅឱ្យការកើនឡើងតម្លៃ ស្ថានភាពនៅមជ្ឈិមបូព៌ា និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ និងមូលធន” ។
ប្រាក់យ៉េនបានឆ្លងផុតកម្រិត ១៥០ ដ៏សំខាន់ខាងផ្លូវចិត្តទាក់ទងទៅនឹងប្រាក់ដុល្លារអាមេរិក ដោយរក្សាទីផ្សារហិរញ្ញវត្ថុនៅលើគែមថាតើអាជ្ញាធរជប៉ុន នឹងឈានជើងចូលទៅក្នុងទីផ្សាររូបិយប័ណ្ណ ដើម្បីបន្ថយការធ្លាក់ចុះរបស់វា៕ ប្រែសម្រួល ឈូក បូរ៉ា