បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Fyodor Lukyanov អ្នកជំនាញគោលនយោបាយការបរទេសឈានមុខគេ របស់រុស្ស៊ីបាននិយាយថា សង្រ្គាមលោកលើកទី៣ កំពុងដំណើរការរួចទៅហើយនៅពេលនេះ។
លោកជឿជាក់ថា សណ្តាប់ធ្នាប់ពិភពលោកមួយដែលបាន មិនសូវទទួលបានការពេញចិត្តចិត្ត ប៉ុន្តែអាចគ្រប់គ្រងបានកន្លងមក នោះកំពុងត្រូវបានបំបែកម្តងបន្តិចៗ ហើយបច្ចុប្បន្នហាក់ដូចជា មិនមានយន្តការសម្រាប់ការដោះស្រាយជម្លោះ រួមទាំងការកើនឡើងជា បន្តបន្ទាប់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ជាដើម។
Lukyanov ដែលជាប្រធានគណៈប្រធាន នៅក្រុមប្រឹក្សាគោលនយោបាយការបរទេស និងការពារជាតិ (SVOP) និងជានិពន្ធនាយកនៃទស្សនាវដ្តី កិច្ចការសកលនៃប្រទេសរុស្ស៊ី បានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ កាលពីសប្តាហ៍មុនដោយកាសែត Komsomolskaya Pravda ។
ជម្លោះដែលកំពុងបន្តកើតមានឡើង គឺមានប្រសិទ្ធភាពក្នុងនាមជាសង្គ្រាមលោកលើកថ្មីមួយ ដែលហាក់ដូចជាមានភាពខុសប្លែកគ្នា យ៉ាងខ្លាំងពីជម្លោះពិភពលោកទាំងពីរនៃសតវត្សទី២០ នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក Lukyanov ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
