កាលពីថ្ងៃទី៣០ ខែតុលា នៅក្នុងកិច្ចប្រជុំបន្ទាន់ជាសាធារណៈស្តីពីការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល នៃក្រុមប្រឹក្សាសន្តិសុខ លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានឆ្លើយតបតវិញ ចំពោះការចោទប្រកាន់ដោយគ្មានហេតុផល របស់តំណាងសហរដ្ឋអាមេរិក ក្នុងសុន្ទរកថារបស់ខ្លួនដោយបានលើកឡើងថា ប្រទេសចិនមិនស្ពាយកំហុសជំនួសគេ ក្នុងរឿងស្ថានការណ៍នៅតំបន់ហ្កាហ្សា នាពេលបច្ចុប្បន្ននោះទេ ។
លោក Zhang Jun បានថ្លែងថា តំណាងអាមេរិកបានចោទប្រកាន់ ប្រទេសចិននៅក្នុងសុន្ទរកថារបស់ខ្លួនថា ចិនបានបដិសេធសេចក្តីព្រាងច្បាប់ នៃការសម្រេចចិត្តដែលលើកឡើង ដោយសហរដ្ឋអាមេរិក គឺមានចេតនាចង់ឱ្យប្រទេសចិនទទួលខុសត្រូវ ចំពោះស្ថានការណ៍ដែលកើតឡើង នៅតំបន់ហ្កាហ្សានាពេលបច្ចុប្បន្ន តែ”កំហុសនេះចិនមិនអាចរ៉ាប់រងបានទេ” ។
លោក Zhang Jun បានបន្តថា សហរដ្ឋអាមេរិកបានបដិសេធសេចក្តីព្រាងច្បាប់ នៃការសម្រេចចិត្តចំនួនរាប់សិប អំពីបញ្ហាមជ្ឈិមបូព៌ានិងប៉ាឡេស្ទីន-អ៊ីស្រាអែល នៃក្រុមប្រឹក្សាសន្តិសុខជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខពិបាកដើរតួនាទីរបស់ខ្លួន ដែលមានទំនួលខុសត្រូវនិងលក្ខណៈស្ថាបនា លើបញ្ហាមជ្ឈិមបូព៌ានិងប៉ាឡេស្ទីន-អ៊ីស្រាអែល ក៏ដូចជាធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខ មិនបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការជំរុញការអនុវត្ត«ផែនការប្រទេសពីរ» ។
លោក Zhang Jun បានលើកឡើងទៀតថា សំដៅចំពោះសេចក្តីព្រាងច្បាប់នេះ ប្រទេសចិនមានហេតុផលគ្រប់គ្រាន់ ដែលធ្វើការបោះឆ្នោតវ៉េតូ ។ ដោយឡែកគោលជំហរនៃការបោះឆ្នោតរបស់ចិន គឺ ឈរលើមូលដ្ឋាននៃការពិតនិងផ្លូវច្បាប់ ឈរលើសតិសម្បជញ្ញៈនិងយុត្តិធម៌ ក៏ដូចជាឈរលើសំឡេងរួមដ៏ខ្លាំងក្លា ដែលមកពីពិភពលោកទាំងមូល ជាពិសេសគឺ ប្រទេសអារ៉ាប់ទាំងឡាយផងដែរ ៕ អត្ថបទ និងរូបភាពដោយវិមិត្តភាពកម្ពុជាចិន