ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បញ្ជូនកងទ័ព កាន់តែច្រើនទៅកាន់តំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្សេរុយសាឡឹម/ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អ៊ីស្រាអ៊ែល បានបង្កើនការវាយលុកលើដីរបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបញ្ជូនកងទ័ពចូលកាន់តែជ្រៅទៅក្នុងទឹកដីប៉ាឡេស្ទីន និងបានប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបំផុត ។

កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា កងទ័ពរបស់ខ្លួនមាន “ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា” ជាមួយក្រុមហាម៉ាស់” យ៉ាងជ្រៅនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ដោយបានបន្ថែមថា យោធារបស់អ៊ីស្រាអ៊ែល បានវាយប្រហារគោលដៅយោធារាប់រយរបស់ក្រុមហាម៉ាស់ រួមទាំងមីស៊ីលប្រឆាំងនឹងរថពាសដែក និងទីតាំងបាញ់គ្រាប់រ៉ុក្កែតនៅខាងក្រោមបង្គោល និងយោធា ។ បរិវេណខាងក្នុងរូងក្រោមដី និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ អស់ជា “ជាច្រើន” នាក់ ។

យោធាបានបញ្ជាក់ថា កងទ័ពរបស់អ៊ីស្រាអ៊ែល ចំនួន២នាក់បានបាត់បង់ជីវិតនៅក្នុងអំឡុងពេលប្រយុទ្ធគ្នានៅភាគខាងជើងនៃតំបន់ហ្គាហ្សា ។

ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាម ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានប្រឈមមុខនឹងកងទ័ពអ៊ីស្រាអ៊ែល នៅក្នុងទីតាំងជាច្រើន រួមទាំងតំបន់ Al-Tawam និងសង្កាត់ Al-Karama ស្ថិតនៅភាគខាងជើងហ្គាហ្សា ។

ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា យានជំនិះរបស់កងទ័ពអ៊ីស្រាអ៊ែលមួយចំនួនបានធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវ al-Rasheed ជាក់ស្តែងព្យាយាមកាត់ផ្តាច់ទីក្រុង ហ្គាហ្សា និងពីភាគខាងត្បូងទៅជើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top