បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធ ដោយមិនចុះហត្ថលេខា លើកញ្ចប់ជំនួយយោធា ដែលគាំទ្រដោយគណបក្ស សាធារណរដ្ឋសម្រាប់ប្រទេសអ៊ីស្រាអែល ប្រសិនបើជំនួយនោះ មិនរាប់បញ្ចូលថវិការាប់ពាន់លាន សម្រាប់អ៊ុយក្រែននោះទេ, នេះបើយោងតាមការិយាល័យ ថវិការបស់សេតវិមាន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានចេញសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ ដោយបានបំបែកសំណើរបស់គណបក្សសាធារណរដ្ឋ ដោយនិយាយថា សំណើ “បញ្ចូលភាពប្រកាន់បក្សពួក ទៅក្នុងការគាំទ្រ សម្រាប់អ៊ីស្រាអែល” ហើយបរាជ័យក្នុងការលះបង់ធនធាន សម្រាប់ទីក្រុងគៀវក្នុងជម្លោះ របស់ខ្លួនជាមួយរុស្ស៊ី ។
ការិយាល័យបាននិយាយថា “សភាបានធ្វើការជាប់លាប់ក្នុង លក្ខណៈទ្វេភាគីក្នុងការផ្តល់ជំនួយសន្តិសុខដល់អ៊ីស្រាអែល ហើយច្បាប់នេះគំរាមកំហែង ដោយមិនចាំបាច់ធ្វើឱ្យ ខូចដល់វិធីសាស្រ្តយូរអង្វែងនោះ” ដោយបន្ថែមថា “ការផ្តល់ជំនួយសន្តិសុខអ៊ីស្រាអែល ពីអាទិភាពផ្សេងទៀត នៅក្នុងការបន្ថែមសន្តិសុខជាតិ នឹងមានផលវិបាកជាសាកល»។
គណបក្សសាធារណរដ្ឋ នៅក្នុងសភាបានដាក់ចេញ កញ្ចប់ជំនួយចំនួន ១៤ ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែល កាលពីថ្ងៃចន្ទដោយអំពាវនាវ ឱ្យកាត់បន្ថយមូលនិធិ ដែលបានកំណត់សម្រាប់សេវាប្រាក់ ចំណូលផ្ទៃក្នុង ក្រោមច្បាប់កាត់បន្ថយអតិផរណា របស់លោក Biden និងដើម្បីលុបចោលជំនួយ សន្តិសុខដល់អ៊ុយក្រែន ក្នុងចំណោមការកាត់បន្ថយផ្សេងទៀត។ ប្រធានសភា ដែលទើបតែងតាំងថ្មីលោក Mike Johnson បាននិយាយថា លោកចង់ “បែងចែក” ជំនួយសម្រាប់ អ៊ីស្រាអែល និងអ៊ុយក្រែន ដែលនេះបានប្រឆាំងដោយផ្ទាល់នឹង ផែនការរបស់សេតវិមាន ដើម្បីភ្ជាប់បញ្ហាទាំងពីរ ៕
ប្រែសម្រួលៈ ណៃ តុលា