ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអនុញ្ញាតឲ្យកីឡាករកម្ពុជា ព្រំ សំណាង និងស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១ វិច្ឆិការ Dave Leduc បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែក(ថ្ងៃនេះ)ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទកភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ ។ ព្រំ សំណាង និងខ្ញុំសន្យាថានឹងបង្ហាញផ្ទាំងទស្សសនីយភាពដ៏អស្ចារ្យដល់ពិភពលោក» ។

សូមរំលឹកថា Dave Leduc បានធ្វើដំណើរមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ដើម្បីត្រៀមប្រកួតជាមួយកំពូលអ្នកប្រដាល់កម្ពុជា ព្រំ សំណាង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ពេលមកដល់ទឹកបវរកម្ពុជាភ្លាម ស្តេចប្រដាល់រូបនេះសួររកតែព្រំ សំណាង ៕






