សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការនាំចេញសព្វាវុធថ្មីៗ របស់កូរ៉េខាងជើង សម្រាប់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន អាចរួមបញ្ចូលមីស៊ីល ប្រឆាំងយន្តហោះរយៈចម្ងាយខ្លី និងមីស៊ីលប្រឆាំង យន្តហោះ បន្ថែមពីលើការបាញ់កាំភ្លើងធំ។
ការវាយតម្លៃនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង បានជូនដំណឹងដល់គណៈកម្មាធិការសភាថា កូរ៉េខាងជើង ហាក់ដូចជាបានបញ្ជូនកាំភ្លើងធំជាង ១លានដើម និងអាវុធផ្សេងទៀត ក្នុងការដឹកជញ្ជូនប្រហែល ១០ ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីដើមខែសីហា។
មន្ត្រីយោធាម្នាក់បានឲ្យដឹងថា វាត្រូវបានគេប៉ាន់ប្រមាណថា កុងតឺន័រប្រហែល ២០០០គ្រាប់ត្រូវបានដឹកជញ្ជូនចេញពីកំពង់ផែ Rason នៅភាគឦសាននៃប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុងវ្លាឌីស្ដុក នៅចុងបូព៌ារបស់រុស្ស៊ី។
កាលពីខែតុលា សហរដ្ឋអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនឧបករណ៍យោធា និងគ្រាប់បែកជាង ១០០០ កុងតឺន័រទៅឱ្យប្រទេសរុស្ស៊ី នៅចន្លោះថ្ងៃទី០៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា។
មន្ត្រីយោធាកូរ៉េខាងត្បូងបានបន្ដថា ការនាំចេញសព្វាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ហាក់ដូចជាកាន់តែញឹកញាប់នៅក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មានការចង្អុលបង្ហាញថា ប្រទេសកូរ៉េខាងជើង បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីតាំងពីពាក់កណ្តាលឆ្នាំ២០២២ ដោយបន្ថែមការនាំចេញ បានកើនឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅតំបន់ចុងបូព៌ារបស់រុស្ស៊ីកាលពីខែកញ្ញា៕
ប្រែសម្រួល ឈូក បូរ៉ា
