ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី តែមិនទាន់មានសញ្ញា បង្ហាញពីរលកយក្ស ស៊ូណាមិនោះទេ

IANS New

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ បានរញ្ជួយនៅខេត្ត East Nusa Tenggara នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបណ្តាលឱ្យមានរលកយក្សស៊ូណាមិ នោះទេ ។

ទីភ្នាក់ងារខាងលើនេះបានចេញផ្សាយ ពីការរញ្ជួយដីនេះជាលើកដំបូង ដែលមានកម្លាំងដល់ទៅ ៦,៦រ៉ិចទ័រ មុននឹងកែប្រែវតួលេខនៃកម្រិតរញ្ជួយសារជាថ្មី ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីដែលផ្តោតទៅលើដី បានកើតឡើងនៅវេលាម៉ោង ៤និង០៤នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា កាលពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងម៉ោង ២១និង០៤នាទីម៉ោងសកល នៅថ្ងៃពុធនេះ ។

ទីភ្នាក់ងារដដែលបានឲ្យដឹងថា ទីតាំងនៃចំណុចកណ្តាលនៃគ្រោះរញ្ជួយដី គឺស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Kupang នៃខេត្តខាងលើ និងមានជម្រៅ២៥គីឡូម៉ែត្រ ។

ទីភ្នាក់ងារបានបញ្ជាក់ថា អាំងតង់ស៊ីតេនៃការរញ្ជួយនេះ ត្រូវបានគេមានអារម្មណ៍ថា ពិបាកបំផុតនៅកម្រិត៤ ទៅកម្រិត៥ នៅក្នុងតំបន់ Timor Tengah Selatan និងតំបន់មួយចំនួនផ្សេងទៀតបានជួបប្រទះកម្រិត៣ និងកម្រិត២ ។

ទីភ្នាក់ងារខាងលើនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីមិនមានសក្តានុពល អាចបង្កឱ្យមានរលកយក្សស៊ូណាមិ បានឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top