ព័ត៌មានអន្តរជាតិ

ស្លាប់និងរងរបួសចំនួន១៩នាក់ នៅក្នុងហេតុការណ៍បាក់រលំទីតាំងក្នុងពិធីបណ្តែតប្រទីប នៅភាគកណ្តាលប្រទេសជប៉ុន

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា នេះបើយោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ទីតាំងពិធីបុណ្យបណ្តែតប្រទីបដ៏ធំមួយដែលផ្ទុកមនុស្សបានបាក់រលំនៅខេត្ត Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ដោយបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសយ៉ាងតិច១៨នាក់ ។

ប៉ូលិសបានឲ្យដឹងថា ពួកគេបានទទួលការហៅទូរស័ព្ទបន្ទាន់មួយនៅម៉ោងប្រហែល៨និង៤៥នាទីព្រឹក ម៉ោងនៅក្នុងស្រុកនៅថ្ងៃនោះ ដោយរាយការណ៍ថា ទីតាំងពិធីបុណ្យនេះរៀបចំសម្រាប់បណ្តែតប្រទីបកម្ពស់៣ម៉ែត្របានបាក់រលំនៅក្នុងអំឡុងពេលពិធីបុណ្យប្រចាំឆ្នាំដែលប្រារព្ធឡើងដោយទីសក្ការបូជា Hirose នៅទីក្រុង Izunokuni ហើយមនុស្សបានធ្លាក់ចេញបណ្តាលឲ្យស្លាប់ ។

បុរសចំនួន១៩នាក់ដែលមានអាយុពី៦ដល់៧០ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបើយោងតាមប៉ុស្តិ៍ប៉ូលិស Izu Chuo បុរសដែលមានអាយុ៧០ឆ្នាំត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ ។

ប៉ូលិសប៉ុស្តិ៍បានឲ្យដឹងថា នៅពេលកើតហេតុមានមនុស្សជាច្រើននាក់បាននៅលើទីតាំងបណ្តែតនោះ ខណៈអ្នកផ្សេងទៀតទាញវាដោយប្រើខ្សែពួរ ។ វាត្រូវបានគេជឿថា ប្រតិបត្តិករបានបាត់បង់ការគ្រប់គ្រងទីតាំងពីទីជម្រាលចុះមកទីទាប ។

បុរសម្នាក់អាយុ២៨ឆ្នាំដែលធ្វើការឱ្យសមាគមទេសចរណ៍ Izunokuni បាននិយាយថា ទីតាំងអណ្តែតនេះត្រូវបានគេរាយការណ៍មកថា ជាកន្លែងមួយក្នុងចំណោម៦ទីតាំងដែលត្រូវបានដង្ហែឆ្លងកាត់ស្រុកផ្សេងៗគ្នាក្នុងទីក្រុងសម្រាប់ពិធីបុណ្យនេះ នៅមុនពេលប្រមូលផ្តុំនៅទីសក្ការបូជា Hirose ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top