ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាដឹកនាំពិភពលោកឆ្ពោះ ទៅរកកិច្ចសហប្រតិបត្តិការ មិនមែនការបែកបាក់គ្នានោះទេ

រូបភាពពី៖​ Kyodo

តូក្យូ៖​ នាយករដ្ឋមន្ត្រីជប៉ុនលោក​ ហ្វូមីអូ​ គីស៊ីដា នៅថ្ងៃសៅរ៍នេះបានសម្តែងការប្តេជ្ញាចិត្តរបស់លោកក្នុងការដឹកនាំពិភពលោក “ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ​ ជាជាងការបែកបាក់ និងការប្រឈមមុខគ្នា” ខណៈដែលលោកបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយហ្វីលីពីន។

លោក​ គីស៊ីដា​ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហនៅក្នុងសុន្ទរកថារបស់គាត់នៅសភាហ្វីលីពីន ខណៈពេលដែលបង្ហាញពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោកានលេីកឡេីងថា ដើម្បីជៀសវាងការបែងចែកសហគមន៍អន្តរជាតិ ដោយប្រឈមមុខនឹងបញ្ហាស្មុគស្មាញរួចហើយ វាចាំបាច់ក្នុងការកសាងពិភពលោកសន្តិភាព និងស្ថិរភាព ដែលមនុស្សគ្រប់គ្នាអាច “រស់នៅដោយសេចក្តីថ្លៃថ្នូរ” ដោយបន្ថែមថា ការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ​ គឺចាំបាច់ណាស់។

នៅក្នុងសុន្ទរកថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសឥណ្ឌាកាលពីខែមីនា លោកបានប្រកាសផែនការថ្មីដើម្បីលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសជប៉ុនក្នុងគោលបំណងទប់ស្កាត់ការបង្កើនការអះអាងក្នុងតំបន់របស់ប្រទេសចិន និងការរក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top