ព័ត៌មានអន្តរជាតិ

លោក Zelensky៖ ពួកយើង នឹងមិនចរចាជាមួយ នឹងរុស្សី ដាច់ខាត

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen អ៊ុយក្រែនមិនបានគាំទ្រឬជំរុញឲ្យលោកខាងលិចក្នុងការរៀបចំឲ្យមានតុចរចាគ្នាជាមួយនឹងភាគីរុស្សីនោះឡើយ។

លោកបានប្រាប់អ្នកសារព័ត៌មានបែបនេះថា៖ ឥឡូវនេះ គ្មានមេដឹកនាំសហភាពអឺរ៉ុប អាមេរិក ដៃគូររបស់យើងកំពុងដាក់សម្ពាធមកលើយើងក្នុងលក្ខខណ្ឌនៃការអង្គុយ នៅតុចរចាជាមួយរុស្ស៊ីនោះទេ ។ លោក​បាន​បន្ថែម​ថា៖ រឿងនេះ​នឹង​មិន​កើត​ឡើងជាដាច់ខាត។

បន្ទាប់មក Zelensky បាននិយាយថាគាត់មិនដឹងដែលសូម្បីតែបោះពុម្ពរបាយការណ៍បែបនេះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា លោកមានចំណាប់អារម្មណ៍ទៅផ្សព្វផ្សាយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនខ្លួនឯងកំពុងធ្វើការប៉ាន់ស្មានអំពីគំនិតនៃកិច្ចពិភាក្សាដែលមានសក្តានុពលជាមួយរុស្ស៊ី និងអំពីប្រទេសលោកខាងលិចដែលចោទប្រកាន់ថាបានជំរុញទីក្រុងគៀវឆ្ពោះទៅរកការសម្រេចចិត្តបែបនេះប៉ុន្តែក្នុងដែលភ្ញាក់ផ្អើលប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាកាលពីព្រឹកថ្ងៃសៅរ៍ NBC បានរាយការណ៍ថាមន្ត្រីលោកខាងលិចកំពុងជួបពិភាក្សានៅពីក្រោយឆាកជាមួយក្រុងគៀវអំពីលទ្ធភាពនៃការចរចាជាមួយរុស្ស៊ី ហើយថែមទាំងកំពុងស្វែងរកសម្បទានសក្តានុពលដែលអ៊ុយក្រែនអាចយល់ព្រមដើម្បីបញ្ចប់ជម្លោះនេះទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

To Top