រ៉ូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ភ្លាមៗបន្ទាប់ពីព្យុះ Ciaran បានបោកបក់មកលើតំបន់ នៅអឺរ៉ុបប៉ែកខាងលិច តំបន់នេះឥឡូវនេះកំពុងប្រឈមមុខនឹងព្យុះមួយថ្មីទៀត ដែលមានឈ្មោះថា Domingos ។
គិតត្រឹមថ្ងៃសៅរ៍ ការស្លាប់មានចំនួន៧នាក់ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអ៊ីតាលី ជាកន្លែងដែលខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានវាយលុកតំបន់ Tuscany ជាពិសេសស្ថិតភាគកណ្តាល ។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលអ៊ីតាលី បានប្រកាសដាក់ប្រទេស នៅក្នុងគ្រាអាសន្នរយៈពេល១២ខែសម្រាប់តំបន់ដែលបានចុះបញ្ជីថា មានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត រហូតមកដល់ពេលនេះ ហើយបានបែងចែកប្រាក់ អស់ចំនួន៥លានអឺរ៉ូ ស្មើនឹងប្រមាណ៥,៣លានដុល្លារអាមេរិក សម្រាប់សកម្មភាពជួយសង្គ្រោះ និងផ្តល់ជំនួយ ។
តំបន់ដែលបានប្រកាសដាក់ ក្នុងស្ថានភាពគ្រាអាសន្ន រួមមាន ខេត្ត Florence, Livorno, Pisa, Pistoia និង Prato ។
ចំនួនអ្នកស្លាប់នៅក្នុងតំបន់ Tuscany រួមមានមនុស្សចាស់២នាក់ដែលមានអាយុ៨៤ឆ្នាំ និង៨៥ឆ្នាំដែលបានស្លាប់នៅគ្រាដែលផ្ទះរបស់ពួកគេនៅជិតទីក្រុង Prato ត្រូវបានជន់លិច ហើយប្តីប្រពន្ធមួយគូដែលត្រូវបានគេរកឃើញថា បានស្លាប់នៅជិតទីក្រុង Vinci និងមនុស្សម្នាក់ទៀតនៅក្នុងតំបន់ Livorno ឆ្ពោះទៅរដ្ឋ Rai News 24 ។
ខែ្សវីដេអូដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរថយន្តជាច្រើនត្រូវបាន ទឹកនាំរសាត់ ទៅនៅតាមផ្លូវដែលលិចទឹកក្នុងផ្នែកជាច្រើននៃតំបន់ Tuscany បន្ទាប់ពីព្យុះ Ciaran បានបោកបក់ ។
លោក Eugenio Giani អភិបាលតំបន់បានប្រាប់ ដល់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ ជាមួយភ្នាក់ងារការពារពលរដ្ឋថា “គិតត្រឹមថ្ងៃនេះ តំបន់មួយចំនួន នៅតែមិនអាចចូលទៅបានឡើយ លើកលែងតែដោយមធ្យោបាយ តាមផ្លូវសមុទ្រ” ។
សរុបមក អភិបាលខេត្តបានបញ្ជាក់ថា ព្យុះនេះបានបង្កផលប៉ះពាល់ដល់មនុស្សពី១០.០០០ទៅ១២.០០០នាក់ ដែលភាគច្រើននៅតំបន់ Campi Bisenzio និង Seano ៕
ដោយ៖ ម៉ៅ បុប្ផាមករា